TNAOT News
· 2020-04-06
ដើមឆ្នាំ២០២១ ជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ នឹងត្រូវប្រមូលផ្ដុំទ្រង់ទ្រាយធំ
#កីឡាអន្តរជាតិ# #ស៊ីហ្គេម# #កីឡា# #ការប្រកួតកីឡា# #ការប្រមូលផ្តុំ#
1327
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩នេះ កីឡាករ កីឡាការិនីជម្រើសជាតិនានា ត្រូវបានអនុញ្ញាតឱ្យសម្រាកសកម្ម ដោយការប្រមូលផ្តុំទ្រង់ទ្រាយធំ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមឡើងវិញ នាឆ្នាំ២០២១ ។
បច្ចុប្បន្នពិភពលោក កំពុងគំរាមគំហែងខ្លាំង ដោយសារការរីករាលដាលនៃវីរុសកូវីដ១៩ ដោយបានឆ្លងទៅកាន់មនុស្សប្រមាណជិត ១,៣លាននាក់ជុំវិញពិភពលោក ហើយក្នុងនោះកម្ពុជា ក៏រងការប៉ះពាល់ខ្លាំងគួរសមផងដែរ ជាពិសេសបានពន្យាពេលការប្រកួតកីឡាគ្រប់ប្រភេទទាំងអស់។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ប្រសិនបើស្ថានភាពនេះ ល្អប្រសើរឡើងវិញ នៅពេល១ខែ ឬ២ខែខាងមុខនេះ ការប្រមូលផ្តុំនេះនឹងត្រូវចាប់ផ្តើមឡើងវិញភ្លាមៗផងដែរ។ ក្នុងស្ថានភាពវិបត្តិជំងឺនេះ យើងកំពុងប្រែក្លាយឱ្យទៅជាការរៀបចំខ្លួនឱ្យបានរឹងមាំជាងមុន ល្អជាងមុន ដោយយើងត្រូវចាប់ផ្តើមចេញដំណើរដោយភាពស្វាហាប់ ខណៈដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងការចាប់ផ្តើមសាងសង់ភូមិកីឡាកំពុងដំណើរដដែល។ ទន្ទឹមនេះ ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់អត្តពលិកទាំងអស់នៅសល់ពេលប្រហែល ២ឆ្នាំកន្លះដែរ ប្រសិនបើក្នុងករណីនៃការប្រមូលផ្តុំហ្វឹកហាត់ ចាប់ផ្តើមនាដើមឆ្នាំ២០២១ ខាងមុខ។
សូមជម្រាបថា ក្រោយផ្ទុះការរាតត្បាតនៅកម្ពុជា ក្នុងមួយរយៈចុងក្រោយនេះ ទាំងការប្រកួតប្រដាល់ ការប្រកួតបាល់ទាត់ (លីគកំពូលកម្ពុជា និងហ៊ុនសែនខាប់) និងការប្រកួតកីឡាមួយចំនួនផ្សេងទៀត ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការការរីករាលដាលមេរោគកូវីដ១៩៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យីអ៊ុនឡើងខ្លាំងណាស់! ក្នុងផ្ទះមានអ្នកកើតក្នុងឆ្នាំទាំង ៤ នេះនឹងមានលាភចូលផ្ទួនៗ គ្រងតំណែងតារាសំណាងប្រចាំខែមីនា
អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ
ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ
អតីតកាលបែបណាមិនសំខាន់ សំខាន់បច្ចុប្បន្ន អ្នកណាជាមនុស្សដែលយើងជ្រើសរើស
យោបល់ទាំងអស់ (0)