បង្ហោះផ្សាយ

ខ្មែរ

mangla

· 2020-04-06

សន្តិសុខឯកជនម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងក្រុមហ៊ុនដែលខ្លួនឯងធ្វើការ

#សន្តិសុខ# #សង្គម# #ព័ត៌មានសង្គម# #អត្តឃាត# #សម្លាប់ខ្លួន#

2412

នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះមានករណីបុរសជាសន្តិសុខម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅនឹងទ្វារកន្លែងធ្វើការ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងភូមិមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ តឿ ស៊ីសុវត្ថិ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខឯកជន នៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ CCW មានស្រុកកំណើតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយកើតហេតុបុគ្គលិកក្រុមហ៊ុនសំណង់ខាងលើបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យសាកសព និងធ្វើកំណើតហេតុ៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស