TNAOT News
· 2020-04-07
បុរសចាប់ចងស្ត្រីមានផ្ទៃពោះ ៤ខែ ចូលខ្លួនសារភាព
#ស្ត្រីមានផ្ទៃពោះ# #បន្ទប់ជួល# #បទល្មើស# #សង្គម# #ព័ត៌មានសង្គម#
2051
ភ្នំពេញ៖ លោក អ៊ូ ប៊ុនធី ដែលជនសង្ស័យចាប់ចងស្ត្រីមានផ្ទៃពោះ ៤ខែ បានចូលខ្លួនសារភាពនៅប៉ុស្តិ៍នគរបាលចោមចៅ ៣ កាលពីព្រឹកថ្ងៃ ៧ មេសា នេះ ខណៈពេលនេះដែរ សមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរលើជនសង្ស័យ ។ នេះបើតាមការបញ្ជាក់របស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ ។
សូមបញ្ជាក់ថា វីដេអូត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនមានការខឹងសម្បាយ៉ាងខ្លាំង នៅពេលបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗ ថា “ចង់ប្តឹងទៅណាប្តឹងចុះ”ដោយហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ហើយពេលជនរងគ្រោះទៅ ក៏បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី ដែលក្បែរបន្ទប់ជួលចាស់ ស្រាប់តែពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង ខណៈពេលនេះ ស្ត្រីរងគ្រោះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា៕ ដោយ៖ ផេង ភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)