Sokundara

· 2020-04-07

FIFA ត្រៀមផ្លាស់ប្ដូររឿងធំមួយក្នុងពិភពបាល់ទាត់ ក្រោយជួបប្រទះនឹងវិបត្ដិ covid-19

#COVID-19# #កីឡា# #វិបត្ដិ# #FIFA# #បាល់ទាត់អន្តរជាតិ#

10180

សហព័ន្ធបាល់ទាត់ពិភពលោកដែលហៅថា FIFA បានសម្រេចពន្យាពេលសម្រាប់លីគធំៗទូទាំងពិភពលោក ដើម្បីឲ្យពួកគេអាចបញ្ចប់រដូវកាលមួយនេះគ្រប់ពេលដែលអាចធើ្វបាន។

ការសម្រេចបែបនេះ ក្រោយពីវិបត្ដិនៃវីរុស covid-19 បានរីករាលដាលទូទាំងពិភពលោក ដែលធើ្វឲ្យគ្រប់វិស័យ ដោយក្នុងនោះក៏មានវិស័យបាល់ទាត់ផងដែរ ជួបប្រទះទៅនឹងរៀបចំការប្រកួតនៅតាមលីគ ក៏ដូចជាពានរង្វាន់ធំៗទៀតផង។

FIFA ក៏បានប្រកាសដែរថា ទីផ្សារដោះដូរកីឡាករនឹងត្រៀមធើ្វការពន្យាពេលនៃការបើក ខណ:កាលបរិច្ឆេទប្រកាស អាចធើ្វឡើងនៅរយ:ពេលយ៉ាងតិច២៤ម៉ោងទៀត ស្របពេលកីឡាករគ្រប់ក្លឹប ទំនងត្រូវពន្យាកុងត្រារបស់គេផងដែរ ប្រសិនបើកុងត្រារបស់គេនឹងត្រូវបញ្ចប់នាបំណាច់រដូវកាលនេះ៕

ប្រភព៖ Daily Star

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)