Sokundara

· 2020-04-07

Ronaldo ដាច់ខាតមិនប្ដូរអាវជាមួយនឹងកីឡាករ Roma ឡើយ ដោយសារមូលហេតុនេះ

#ក្រុម Roma# #Ronaldo# #UEFA Champions League# #កីឡា# #ក្លិប Manchester United# #បាល់ទាត់អន្តរជាតិ#

11027

Cristiano Ronaldo ត្រូវបានគេស្គាល់ថា គឺជាកីឡាករដែលតែងតែប្ដូរអាវជាមួយនឹងកីឡាករដ៏ទៃក្រោយចប់ការប្រកួត គ្រប់ពេលដែលកីឡាករផ្សេងៗសុំរូបគេប្ដូរ ប៉ុន្ដែចំពោះកីឡាករមកពីក្រុម Roma គឺរូបគេមិនប្ដូរនោះឡើយ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យនេះ បានបង្ហាញពីអារម្មណ៍មិនពេញចិត្ដចំពោះក្លឹប Roma តាំងតែពីការលេងឲ្យក្រុមបិសាចក្រហម Manchester United ទល់នឹងពួកគេក្នុងពានរង្វាន់ UEFA Champions League កាលពីជាង១០ឆ្នាំមុន។

គ្រានោះ​ United យកឈ្នះ Roma សរុបទាំងពីរជើង ៨-៣ ខណ:ជើងទីពីរបានយកឈ្នះដល់ទៅ ៧-១ កាលពីឆ្នាំ២០០៧ ក្នុងវគ្គ៨ក្រុមចុងក្រោយ ស្របពេល Ronaldo បានបង្ហាញទម្រង់លេងដ៏ល្អក្នុងការប្រកួតនោះ។

«នៅពេលដែលពួកយើង (Man Utd) នាំមុខ ៦-០ ពួកគេ (Roma) បានខ្សឹបប្រាប់ខ្ញុំឲ្យឈប់ញាក់ទៀតទៅ» Ronaldo និយាយក្នុបទសម្ភាសមួយកាលពីខែធ្នូ ឆ្នាំ២០១៨។

«កីឡាករខ្លះ បានគំរាមធើ្វបានខ្ញុំ»។

«Roma? គ្មានកីឡាករណាមួយដែលខ្ញុំចង់ប្ដូរអាវជាមួយនោះទេ» Ronaldo បន្ថែម៕

ប្រភព៖ Sportbibble

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស