TNAOT News

· 2020-04-07

ឃុំចំនួន០៣ ក្នុងខេត្តសៀមរាប រងឥទ្ធិពលភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់

#ខ្យលកន្ត្រាក់# #ភ្លៀង# #សង្គម# #ឥទ្ធិពល# #សេដ្ឋកិច្ចជាតិ#

3376

ករណីភ្លៀងកក់ខែដើមឆ្នាំលាយឡំជាមួយខ្យល់កន្ត្រាក់បានបណ្តាលឱ្យផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងក្នុងឃុំចំនួន០៣ ត្រូវបានរងការខូចខាត កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។

បើតាមរបាយការណ៍បញ្ជាក់ពីរដ្ឋបាលស្រុកស្រីស្នំ បានឱ្យដឹងថា ករណីភ្លៀងលាយឡំជាមួយខ្យលកន្ត្រាក់នេះប៉ះពាល់ទៅលើឃុំចំនួន០៣ រួមមានឃុំប្រិយ៍ របើកដំបូលផ្ទះចំនួន ០៤ខ្នង និងរលំរោងដោលចំនួន ០១ខ្នង។ ឃុំមោង រលំដួលផ្ទះបាក់ទាំងស្រុងចំនួន ០១ខ្នង ប៉ើងធ្លាក់ពីលើជើងកំណល់ចំនួន ០៥ខ្នង និងរបើកដំបូលផ្ទះមួយចំនួនទៀត។ ឃុំក្លាំងហាយ រន្ទះបាញ់ដើមត្នោតបណ្តាលឱ្យឆេះដល់ពំនូកចម្បើង ០១កន្លែង។

ជាលទ្ធផលករណីនេះសរុបការខូចខាតជាបឋមទាំង ០៣ឃុំ រួមមាន ខូចខាតលំនៅដ្ឋានចំនួន ១០ខ្នង រោងដោល ០១កន្លែង ឆេះពំនូកចម្បើង ០១កន្លែង និងរបើកដំបូលផ្ទះជាច្រើនខ្នង៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស