TNAOT News
· 2020-04-07
ពលករខ្មែរដែលត្រឡប់មកស្រុកកំណើតនៅស្រុកព្រៃនប់ គ្មានអ្នកកើតជំងឺកូវីដ ១៩ នោះទេ
#ជំងឺកូវីដ ១៩# #ស្រុកកំណើត# #សង្គម# #ពលករ# #នយោបាយជាតិ#
8074
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នេះបើតាមការបញ្ជាក់ពីលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស ហើយបានដាក់ដាច់ឡែកតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព និងការពារខ្លាចមានឆ្លងជំងឺកូវីដ ១៩ នៅក្នុងស្រុកព្រៃនប់ មានសុខភាពល្អធម្មតាទាំងអស់គ្នា។
ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩។
នាឱកាសនៃការចុះពិនិត្យស្ថានភាពសុខភាព និងសួរសុខទុក្ខនោះ លោកអភិបាលរងខេត្ត ក៏បាននាំយកអំណោយរបស់រដ្ឋាភិបាលខេត្ត ដែលជាការឧបត្តម្ភពីសប្បុរសជន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នោះដោយម្នាក់ៗទទួលបាន អង្ករ ០១បាវ ត្រីខ ០១យួរ ទឹកសុទ្ធ ០១កេស ម៉ាស ០១ប្រអប់ និងថវិកា ៥០.០០០រៀល៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម
ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា
ភេសជ្ជៈប៉ូវខួរក្បាលទាំង៥ប្រភេទ ដែលល្អជាងវីតាមីនទៅទៀត
តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival
យោបល់ទាំងអស់ (0)