Sokundara
· 2020-04-08
អតីតគ្រូបង្វឹកម្នាក់ ថាចំៗឲ្យ Neymar ជាមនុស្សពូកែរំអួយ
#Barcelona# #កីឡា# #Neymar# #Vicente# #បាល់ទាត់អន្តរជាតិ#
10944
លោក Vicente del Bosque បាននិយាយថា Neymar គឺជាមនុស្សចូលចិត្ដបន្លំធ្វើពុតជាឈឺ និងបានព្រមានទៅដល់ក្រុម Barcelona ដែលមានគោលបំណងចង់បានរូបគេមកវិញ។
Neymar បានចាកចេញពី Barca កាលពីឆ្នាំ២០១៧ និងបានចូលរួមជាមួយ Paris Saint Germain ក្នុងតម្លៃកំណត់ត្រា ២០០លានផោន ប៉ុន្ដែចាប់តាំងពីពេលនោះ រូបគេតែងតែជាប់ពាក់ព័ន្ធជានិច្ចជាមួយនឹងការអាចវិលមកកាន់ទឹកដី Nou Camp វិញក្នុងថៃ្ងណាមួយ។
យ៉ាងណាក្ដីអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញ លោក Vicente del Bosque បាននិយាយថា Neymar គឺជាកីឡាករដែលមានទេពកោសល្យ ប៉ុន្ដែអត្ដចរិករបស់គេ ជាពិសេសការធើ្វពុតរបស់គេគឺបង្ហាញពីឧទាហរណ៍មិនល្អដល់កីឡាករផ្សេងៗដ៏ទៃទៀត។
«គេជាមនុស្សពិបាក។ សម្រាប់ខ្ញុំមិនមែនជាឧទាហរណ៍ឡើយ។ សម្រាប់កំណត់ត្រាវិញ ចំពោះខ្ញុំ រូបគេជាកីឡាករអស្ចារ្យ» អតីតគ្រូបង្វឹក Real Madrid និយាយប្រាប់កាសែត Mundo Deportivo។
«បើអ្នកសួរខ្ញុំពីកីឡាករទាំង៥ ល្អជាងគេលើលោក ខ្ញុំអាចនិយាយបានថា Neymar គឺស្ថិតក្នុងបញ្ជីនោះ។ ប៉ុន្ដែនៅលើទីលាន គេតែងតែព្យាយាមធើ្វពុត និងបន្លំច្រើនណាស់»៕
ប្រភព៖ Dailymail
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
មិនយូរមិនឆាប់គង់តែបែកគ្នា បើនៅសុខៗស្នេហារបស់អ្នកស្រាប់តែមានរឿងទាំង ៥ នេះកើតឡើង
ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ
ក្រុមហាម៉ាស ចោទប្រកាន់ក្រុមគូប្រជែងហ្វាតាថា បានបញ្ជូនសន្តិសុខទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង
យោបល់ទាំងអស់ (0)