TNAOT News

· 2020-04-08

លោក ត្រាំ ព្រមានឈប់ផ្តល់ជំនួយ​ដល់​ WHO ដោយលម្អៀងទៅរកចិន

#ពិភពលោក# #COVID-19# #ដូណាល់ ត្រាំ# #មូលនិធិ# #សង្គម# #អាមេរិក# #ចិន# #នយោបាយជាតិ# #WHO#

2238

កាលពីថ្ងៃ៧ ខែមេសា (ពេលវេលាអាមេរិក) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អាមេរិកអាចនឹងឈប់ផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក​ ( WHO) ​ ដោយ​សារតែអង្គការមួយនេះ​មានការយឺតយ៉ាវ​​ ទើបធ្វើឲ្យអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តមួយចំនួន ​មិនអាចទប់ទល់ស្កាត់កូវីដ១៩ ឲ្យបានទាន់ពេលវេលា​។

ជាមួយគ្នានេះដែរ លោក ត្រាំ ក៏បានថ្កោលទោសដល់​ WHO ​ថា អង្គការបានផ្តោតយ៉ាងសំខាន់ទៅលើចិនខ្លាំងពេក ទើបធ្វើឲ្យអាមេរិកធ្លាក់ក្នុងស្ថានភាពបែបនេះ។ លោក ត្រាំ បានបញ្ជាក់ថា «WHO បានធ្វើឲ្យបាត់តម្លៃរបស់ខ្លួន»។ លោក ត្រាំ សរសេរនៅលើបណ្តាញសង្គម Twitter ថា​ « WHO ទទួលបានជំនួយភាគច្រើន ពីអាមេរិក  ប៉ុន្តែបែរជាផ្តោតសំខាន់ទៅលើចិនវិញ»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានច្រានចោលការថ្កោលទោសរបស់លោក ត្រាំ ទៅលើអង្គការសុខភាពពិភពលោក​ ដែលដឹកនាំដោយ លោក Tedros Adhanom Ghebreyesus។ លោក Stephane Dujarric បានបញ្ជាក់ថា WHO ​បានធ្វើការជាច្រើន នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ​​ដោយជួយបណ្តុះបណ្តាលដល់បណ្តាប្រទេសនានា អំពីវិធីសាស្ត្រទប់ស្កាត់។

ដោយឡែកតំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ ក៏បានថ្កោលទោសដល់ ​WHO ​ដែលបានជឿទុកចិត្តទៅលើតួលេខ មិនពិតប្រាកដរបស់ចិន។ កាលពីសប្តាហ៍កន្លងមក សមាជិកព្រឹទ្ធសភា មកពីគណបក្ស សាធារណរដ្ឋ​​ លោក Marco Rubio ​បានអំពាវនាវដល់ប្រធាន​ WHO ​លោក​ Tedros ​ឲ្យលាលែងចេញពីតំណែង។ មន្ត្រីអាមេរិក បានបញ្ជាក់ថា លោក​ Tedros ទុកឲ្យចិនប្រើប្រាស់វិធីសាស្រ្ដកុហកពិភពលោក​ទាំង​មូល៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស