TNAOT News

· 2020-04-08

កងទ័ពថៃចេញល្បាតការពារភ្លើងឆេះព្រៃ នៅតំបន់គ្រោះថ្នាក់ ក្នុងខេត្តឈៀងម៉ៃ

#ថៃ# #ភ្លើងឆេះព្រៃ# #កងទ័ព# #សង្គម# #ព័ត៌មានសង្គម#

936

ស្របពេលប្រទេសថៃកំពុងតែរងគ្រោះ ដោយសារការរីករាលដាល នៃវីរុសកូវីដ១៩នោះ តែកងទ័ពនៃប្រទេសនេះក៏នៅតែបន្ដល្បាត ក្នុងតំបន់គ្រោះថ្នាក់ នៅក្នុងខេត្តឈៀងម៉ៃ ដើម្បីការពារភ្លើងឆេះព្រៃ។

បណ្ដាញផ្សព្វផ្សាយរបស់ថៃ បានឲ្យដឹងថា មជ្ឈមណ្ឌលសង្រ្គោះគ្រោះមហន្តរាយ នៃកងទ័ពលេខ៣៣ បានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅកាន់ចំណុចប្រកបដោយគ្រោះ ដើម្បីពិនិត្យមើលស្ថានភាពភ្លើងឆេះព្រៃ នៅក្នុងខេត្តឈៀងម៉ៃ។ កងទ័ពទាំងនោះ​ បានដើរល្បាត ដើម្បីការពារកុំឲ្យមានភ្លើងឆេះព្រៃពាសពេញខេត្តឈៀងម៉ៃ។

មជ្ឈមណ្ឌលសង្រ្គោះគ្រោះមហន្ដរាយនេះ នឹងធ្វើប្រតិបត្ដិការជាមួយនឹងភ្ញាក់ងារពាក់ព័ន្ធ នៅក្នុងខេត្ត ដើម្បីដើរល្បាត នៅក្នុងតំបន់ដ៏គ្រោះថ្នាក់ ការពារកុំឲ្យមានភ្លើងឆេះព្រៃ នៅក្នុងខេត្ដឈៀងម៉ៃ។ នៅក្នុងតំបន់នោះ មានប៉ុស្ដិ៍ត្រួតពិនិត្យចំនួន៤កន្លែង ដើម្បីរារាំងប្រជាពលរដ្ឋចូលទៅក្នុងព្រៃ នៅក្នុងឧទ្យានជាតិ Doi Suthep និង Doi ហើយតំបន់ផ្សេងទៀត។

លោក​ Warawut Silpa-archa រដ្ឋមន្រ្ដីក្រសួងធនធានធម្មជាតិ និងបរិស្ថាន (MNRE) ក៏បានលើកទឹកចិត្ដដល់ក្រុមគ្រួសាររបស់កងទ័ពទាំងនោះ និងអ្នកស្ម័គ្រចិត្ដ ដែលបានបូជា ដើម្បីកិច្ចខិតខំប្រឹងប្រែងលើការ​ការពារភ្លើងឆេះព្រៃនេះផងដែរ៕ ប្រែសម្រួលដោយ​ Nuon 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស