TNAOT News

· 2020-04-08

រៀងរាល់ថ្ងៃចន្ទក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩

#COVID-19# #សន្និសីទ# #ក្រសួងសុខាភិបាល# #សង្គម# #ព័ត៌មានសង្គម#

3931


ភ្នំពេញ៖ ថ្ងៃចន្ទរៀងរាល់សប្តាហ៍ នៅវេលាម៉ោង ៩ និង ៣០នាទី ក្រសួងសុខាភិបាលនឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសនេះធ្វើឡើង ក្រោយសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពជំងឺកូវីដ១៩ ដែលធ្វើឡើងនៅវិមានសន្តិភាពកាលពីថ្ងៃទី៧ ខែមេសា។

ក្នុងសេចក្តីជូនព័ត៌មាន ក្រសួងបានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ ក្នុងនោះ សន្និសីទ ក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស