TNAOT News
· 2020-04-08
កូរ៉េខាងត្បូង បញ្ឈប់ការលើកលែងទិដ្ឋាការ និងមិនចេញថ្មីដល់ប្រទេសដែលមិនអនុញ្ញាតឲ្យពលរដ្ឋកូរ៉េចូល
#COVID-19# #កូរ៉េខាងត្បូង# #ទិដ្ឋាការ# #សង្គម# #នយោបាយជាតិ#
3385
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសផ្អាកជាបណ្តោះអាសន្ន លើការលើកលែងទិដ្ឋាការរបស់ខ្លួន និងបញ្ឈប់ការចេញទិដ្ឋាការជាថ្មីដល់ប្រទេសណាដែលបានហាមឃាត់ប្រជាជនកូរ៉េខាងត្បូង មិនឲ្យចូលប្រទេសទាំងនោះវិញដែរ។ នេះបើតាមការផ្សាយរបស់ប្រភពព័ត៌មានកូរ៉េខាងត្បូង ។
គោលបំណងបែបនេះរបស់រដ្ឋាភិបាល ក៏ដើម្បីជាវិធានការទប់ស្កាត់ និងគ្រប់គ្រងឲ្យខាងតែបាននូវការរាតត្បាត នៃវីរុស COVID-19 ។ បច្ចុប្បន្ននេះវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិងកំពុងថយចុះ។ បើគិតមកដល់ពេលនេះ កូរ៉េខាងត្បូងមានអ្នកឆ្លងសរុប ១០ ៣៨៤ករណី ក្នុងនោះបាត់បង់ជីវិត ២០០នាក់ និង ៦ ៧៧៦នាក់ បានជាសះស្បើយ ។ អត្រាជាសះស្បើយមានប្រហែល៦៥ភាគរយ ។
នៅថ្ងៃទី៨ ខែមេសា កូរ៉េខាងត្បូងបានកត់ត្រាករណី COVID-19ថ្មី ចំនួន៥៣ករណី។ វីរុស COVID-19 ចំនួន១៤ករណី ត្រូវបានរកឃើញថា មកពីប្រភពខាងក្រៅ។
អាជ្ញាធររបស់កូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងខ្លាំងទៅលើជនបរទេស ដែលចូលមកកាន់កូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការចម្លងវីរុសមកពីខាងក្រៅ ។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងទេសចរកូរ៉េខាងត្បូង លោក Chung Sye-kyun បានថ្លែងថា រដ្ឋាភិបាលនឹងបញ្ឈប់ជាបណ្តោះអាសន្នលើការលើកលែងទិដ្ឋាការ ហើយនិងមិនចេញទិដ្ឋាការថ្មីណាមួយទៅដល់ប្រទេសទាំងឡាយណា ដែលបានរារាំងដល់ប្រជាជនកូរ៉េខាងត្បូង មិនឲ្យចូលទៅកាន់ប្រទេសទាំងនោះ នាពេលកន្លងមក៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេដឹកនាំ EU និងលោក Blinken សន្យាបន្តគាំទ្រដល់អាមេនី ចំពេលមានភាពតានតឹងក្នុងតំបន់
ភាពផ្ទុយគ្នាទាំង ៥ នៃជីវិត ដែលយើងគួរតែយល់ឱ្យបានច្បាស់
ក្រុមប្រឹក្សាសន្តិសុខUN លើកបញ្ហាប៉ាឡេស្ទីន ឱ្យគណៈកម្មការពិចារណា ផ្តល់សមាជិកភាពពេញលេញ
អូស្ត្រាលី ៖ ការប្រែពណ៌ ដូចប្រឡាក់ឈាម ដ៏ធំនៅលើថ្មប៉ប្រះទឹក Great Barrier Reef របស់អូស្ត្រាលី រងផលប៉ះពាល់ យ៉ាងខ្លាំង
យោបល់ទាំងអស់ (0)