SaroeunPheara

· 2020-04-08

Silva អាចនឹងចាកចេញក្រោយចប់រដូវកាលនេះ បន្ទាប់ពីស្នាក់នៅ Man City ជាង ១០ឆ្នាំ

#Silva# #កីឡា# #Man City# #Calciomercato# #បាល់ទាត់អន្តរជាតិ#

2525

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ David Silva របស់ក្លិបមេឃខៀវ Manchester City ត្រូវបានរាយការណ៍ថា កំពុងត្រៀមចាកចេញពីទឹកដីអង់គ្លេស ក្រោយចប់រដូវកាលនេះ បន្ទាប់ពីកុងត្រារបស់ខ្លួនត្រូវអស់សុពលភាពជាមួយក្លិបនៅចុងឆ្នាំនេះ។

យោងតាមកាសែតរបស់អ៊ីតាលី Calciomercato បានឱ្យដឹងថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញខាងលើ នឹងផ្លាស់ប្តូរក្លិបថ្មីនៅរដូវកាលក្រោយ បន្ទាប់ពីលេងឱ្យក្លិប Man City អស់រយៈពេលជាង ១០ឆ្នាំ មកនេះ ហើយអាចបន្តអាជីពជាមួយក្លិបថ្មី AC Milan នៅរដូវកាលថ្មី។

មួយរយៈចុងក្រោយនេះ ក្លិប Milan កំពុងត្រៀមចុះហត្ថលេខាជាមួយកីឡាករដែលផុតកុងត្រាជាមួយក្លិបជាច្រើនរូប ជាមួយលក្ខខណ្ឌផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ហើយ Silva ក៏ជាបេក្ខភាពមួយរូបសម្រាប់ក្លិបនៅអ៊ីតាលីមួយនេះផងដែរ។

Silva ត្រូវបាន Man Cty ទិញមកពីក្លិប Valencia កាលពីឆ្នាំ២០១០ ជាមួយតម្លៃខ្លួនផ្ទេរ ២៥លានអឺរ៉ូ។ ក្រោយចូលរួមជាមួយមេឃខៀវជាង ១០ឆ្នាំ មកនេះ Silva បានជួយឱ្យក្លិបឈ្នះពានរង្វាន់ Premier League ចំនួន ៤ដង និងពានរង្វាន់ជាច្រើនទៀតផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស