TNAOT News
· 2020-04-08
ទាំងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ត្រូវពន្យារពេលទាំងអស់
#COVID-19# #ចំណេះដឹង# #ការប្រឡង# #អប់រំ និងការងារ# #មធ្យមសិក្សា#
3199
ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ត្រូវបានពន្យារពេលហើយ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ដែលគ្រោងប្រព្រឹត្តិទៅនៃថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ខាងមុខ នឹងត្រូវពន្យារគ្មានកាលកំណត់ ។ ចំណែកឯការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ដែលត្រូវប្រឡងចាប់ទីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក៏ត្រូវពន្យារពេលគ្មានកាលកំណត់ផងដែរ រហូតដល់ក្រសួងប្រកាសថ្ងៃប្រឡងជាថ្មី។
ក្រសួងអប់រំ ក៏បានអំពាវនាវ ដល់ប្អូនៗសិស្សានុសិស្សត្រូវធ្វើស្វ័យសិក្សានៅតាមផ្ទះ ដោយប្រើប្រាស់សៀវភៅសិក្សាគោល និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Learning) ដែលមាននៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ ដូចជា យូធូប ហ្វេសហ៊ុក និងវែបសាយ ជាដើម។
សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ មានមនុស្សសរុបចំនួន ១១៧នាក់ហើយបានរកមានវិជ្ជាមានមេរោគកូវីដ១៩ ខណៈចំនួនអ្នកជាសះស្បើយមានរហូតដល់ ៦៣នាក់ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)