- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property Knongsrok ច្បាប់រក្សាការសម្ងាត់Copyright © 2020
ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានទាំងអស់របស់ TVFB
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់។ នេះបើតាមប្រកាស របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០នេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា កាលុបនេះ ដោយសារតែ ការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើង ក្រោយពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។
សូមបញ្ជាក់ថា លោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួននៅយប់ថ្ងៃទី៧ ខែមីនា ហើយត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៣ និង ១៥ នាទី រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ៕ ដោយ៖ ផេង ភាព
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។
ការណែនាំពិសេស
នៅពេលយើងបាត់បង់ការគ្រប់គ្រងចិត្តរបស់យើង
ស៊ន សារ៉ុង 2519 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីក្រុម Man United រងបរាជ័យយ៉ាងអាម៉ាស់ទល់នឹងក្រុម Brentford
Larva SK 1812 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីផ្លូវជនបទស្រស់ស្អាតដូចគំនូរនៅក្នុងខេត្ត Guizhou
BBR 6246 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីវិធីធ្វើ នំលោកខែសំបកព្រិល
SR Cambodia 6624 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប