TNAOT News

· 2020-04-08

ចោរលួចកញ្ចក់រថយន្តម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញស្ទាក់ចាប់បាន

#សមត្ថកិច្ច# #រថយន្ត# #សង្គម# #នយោបាយជាតិ# #កញ្ចក់# #ចោរលួច#

3984

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាចោរលួចកញ្ចក់រថយន្តបានម្នាក់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១២អា ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ យឹម បូណា ហៅ សី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦អា ផ្លូវលេខ៤៧ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ បុប្ជា វាសនា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលការពារ មានទីលំនៅផ្ទះលេខ១៨៤អឺ២ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងនោះផងដែរសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងបានរួមមាន កញ្ចក់រថយន្តចំនួន ០១គូរ ដាវកែច្នៃ ០១ដើម ដែកសរសៃលួសសម្រាប់ឆ្កិះសោផ្ទះចំនួន ០២ដើម តួណឺវីស ០១ដើម និងដែកឆាបចំនួន ០១ដើម។ ដោយឡែកកញ្ចក់រថយន្តត្រូវបានប្រគល់ជូនជនរងគ្រោះវិញជាបណ្តោះអាសន្ន។

ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស