TNAOT News

· 2020-04-09

ភ្លើងឆេះអគារ​គិលានុបដ្ឋាក ភាគខាងលិចមូស្ គូស្លាប់ របួស និងជម្លៀសខ្លួនច្រើននាក់

#អគ្គិភ័យ# #មូស្គូ# #រុស្ស៊ី# #សង្គម# #គិលានុបដ្ឋាក# #ព័ត៌មានសង្គម#

7594

មនុស្ស​៤នាក់​បានស្លាប់ និង១០នាក់ផ្សេងទៀត​រងរបួស បន្ទាប់ពីហេតុការណ៍​ភ្លើងឆេះ​អគារគិលានុបដ្ឋាក​ឯកជនមួយកន្លែង​ ស្ថិតក្នុង​ភាគខាងលិច ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ។ 

អគ្គិភ័យបានឆាប់ផ្តើមឆេះ​ នៅវេលាម៉ោង​២២ (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ។ ក្រសួង​គ្រប់គ្រងគ្រាអាសន្នរុស្ស៊ី​ បានបញ្ជាក់ថា ខ្សែបណ្តាញអគ្គិសនី​តភ្ជាប់​ នៅជាន់ទីមួយ និងជាន់ក្រោមដី នៃអគារគិលានុបដ្ឋាកនោះ ទើបជាមូលហេតុ​នាំឲ្យអគ្គីឆាបឆេះឡើង បង្កឲ្យមានមនុស្សស្លាប់ និងរបួសបែបនេះ។ 

អាជ្ញាធរ​ក្នុងតំបន់​ បានចាប់ផ្តើមដំណើរការស៊ើបអង្កេត​ស្វែងរកមូលហេតុ នៃអគ្គិភ័យនេះឲ្យពិតប្រាកដ។ អាជ្ញាធរ បានបញ្ជាក់ថា ហេតុការណ៍នេះ​បានបណ្តាលឲ្យបាត់បង់ជីវិត​៤នាក់របួស​១០នាក់, សង្គ្រោះ​១៨នាក់ និង​៥០នាក់​ទៀត ​ត្រូវបានជម្លៀស​ខ្លួន ។ រីឯចរាចរណ៍​ឆ្លងកាត់​កន្លែងកើតហេតុ​ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ។ 

អភិបាលក្រុមមូស្គូ លោក Sergei Sobyanin បានថ្លែងថា ប្រជាជន​ភាគច្រើន ​ត្រូវបានជួយសង្គ្រោះ​អាយុជីវិត ចេញពី​ហេតុការណ៍មួយនេះ។ លោកបានសរសេរ នៅលើបណ្តាញ tweet ថា ខ្សែភ្លើង​នៅជាន់ក្រោមដី​ នៃអគារ​គិលានុបដ្ឋាក​ឯកជន ជាមូលហេតុ​នាំឲ្យមានអគ្គិភ័យកើតឡើង ។ ប្រពលរដ្ឋ​ភាគច្រើន ​ត្រូវបានជួយសង្គ្រោះ។ រីឯកិច្ចប្រតិបត្តិការនេះ កំពុង​បន្តធ្វើឡើង។ 

នៅមុននេះ ក្រុម​សង្គ្រោះគ្រាអាសន្ន​អាចថ្លែងថា អគារ​គិលានុបដ្ឋាក​​ដែលត្រូវភ្លើងឆេះ​ ស្ថិតនៅ​ភាគខាងលិច​ទីក្រុងមូស្គូ នៅលើផ្លូវ Myakininskaya ។

គួរបញ្ជាក់ថា មានហេតុការណ៍​មួយនេះបានកើតឡើង ក្រោយពី​អគ្គិភ័យឆាបឆេះ​នៅឃ្លាំង​មួយកន្លែង នា​ភាគខាងជើងទីក្រុង​មូស្គូ។ អគ្គិភ័យនៅឃ្លាំង​នោះបាន ឆេះ​លើទីតាំង មាន​ទំហំ​ប្រហែល​១០០ម៉ែត្រការ៉េ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើង៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស