លោក ត្រាំ អរគុណវៀតណាម ផ្តល់ជំនួយសម្លៀកបំពាក់ការពារកូវីដ-១៩

TNAOT News 2020-04-09 09:42:24
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី​៩ ខែមេសា បានអរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានផ្ញើជំនួយជាសម្លៀកបំពាក់ DuPont ចំនួន៤៥០ពាន់កំប្លេ។ នៅពេលនេះ សម្លៀកបំពាក់ទាំងអស់នោះបានចូលទៅដល់ទីក្រុងតិចសាស់ ហើយ។

លោក ត្រាំ សរសេរនៅលើបណ្តាញសង្គម Twitter​ នាព្រឹកថ្ងៃទី៩ ខែមេសា ថា​ «នៅព្រឹកនេះ ​សម្លៀកបំពាក់ ចំនួន៤៥០ពាន់កំប្លេ បានចូលដល់អាកាសយានដ្ឋាន​ Dallas ​ ហើយ ។ នេះជាលទ្ធផល នៃទំនាក់ទំនងយ៉ាងល្អ រវាងអាមេរិក និងវៀតណាម »។

បើយោងតាមសារព័ត៌មាន វៀតណាម (Kinhte&Dothi) ចេញផ្សាយ កាលពីថ្ងៃទី៨ ខែមេសា ថា វៀតណាមបានផ្តល់ជំនួយសម្លៀកបំពាក់ការពារដល់ក្រុមគ្រូពេទ្យជួរមុខរបស់អាមេរិក នៅក្នុងការធ្វើ​សង្គ្រាម​ប្រឆាំងនឹងកូវីដ១៩។ ជំនួយខាងលើនេះក៏បានបង្ហាញពីទំនាក់ទំនងល្អ រវាងអាមេរិក និងវៀតណាម ផងដែរ។

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម បានធ្វើការរួមគ្នា ដើម្បីផ្តល់លក្ខណៈងាយស្រួលទាំងការដឹកជញ្ជូន ក៏ដូចជាការទទួលជំនួយ។ នេះជាជំនួយលើកទីមួយ ក្នុងចំណោម ២លើក ដែលវៀតណាម នឹងត្រូវបញ្ជូនទៅជួយអាមេរិក។ នៅលើកនេះមានសម្លៀកបំពាក់ Dupont ចំនួន៤៥០ពាន់កំប្លេ ផលិតនៅប្រទេសវៀតណាម។ ទំនិញទាំងនោះ បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់អាមេរិក កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Dan Kritenbrink បានបញ្ជាក់ថា ក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ អាមេរិកបានបោះទុនវិនិយោគ គិត ជាទឹកប្រាក់ជាង៧០៦លានដុល្លារ នៅក្នុងវិស័យសុខាភិបាល នៃប្រទេសវៀតណាម និងជួយដល់ប្រទេសនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗផងដែរ។

ពាក់ព័ន្ធនឹងជំនួយខាងលើរបស់វៀតណាម នាពេលនេះ ពិតជាសំខាន់បំផុតសម្រាប់អាមេរិក ជាពិសេសគឺគ្រូពេទ្យជួរមុខ ក្នុងការប្រឆាំងកូវីដ១៩ ។ អាមេរិក ប្រឈមនឹងកង្វះខាតបរិក្ខារពេទ្យយ៉ាងខ្លាំង ខណៈអ្នកឆ្លង និងអ្នកស្លាប់កើនឡើងខ្ពស់ ក្នុងមួយថ្ងៃទៅមួយថ្ងៃ៕ ប្រែសម្រួលដោយ៖  MEO

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ៧~២ _ ប្រលោមលោក

    Novel Readers 1557 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ៧~២ _ ប្រលោមលោក

    Novel Readers 1557 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ៧~២ _ ប្រលោមលោក

    Novel Readers 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Subaru ប្រកាស​តម្លៃ​សម្រាប់​ឆ្នាំ 2022 Crosstrek

    Naklork IT 1111 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Subaru ប្រកាស​តម្លៃ​សម្រាប់​ឆ្នាំ 2022 Crosstrek

    Naklork IT 1111 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Subaru ប្រកាស​តម្លៃ​សម្រាប់​ឆ្នាំ 2022 Crosstrek

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ៨~១ _ ប្រលោមលោក

    Novel Readers 2246 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ៨~១ _ ប្រលោមលោក

    Novel Readers 2246 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ៨~១ _ ប្រលោមលោក

    Novel Readers 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Samsung មានគម្រោងនាំយកមុខងារការពារជម្រាប់ទឹកសម្រាប់ Galaxy A ស៊េរី នៅឆ្នាំក្រោយ

    NG-Tech 32 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Samsung មានគម្រោងនាំយកមុខងារការពារជម្រាប់ទឹកសម្រាប់ Galaxy A ស៊េរី នៅឆ្នាំក្រោយ

    NG-Tech 32 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Samsung មានគម្រោងនាំយកមុខងារការពារជម្រាប់ទឹកសម្រាប់ Galaxy A ស៊េរី នៅឆ្នាំក្រោយ

    NG-Tech 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប