TNAOT News
· 2020-04-09
ដេញតាមចោរឆក់ដួលម៉ូតូស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
#ស្ទឹងមានជ័យ# #ចោរកម្ម# #សង្គម# #ពេទ្យរុស្ស៊ី# #ព័ត៌មានសង្គម#
2596
ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនមកកាន់មន្ទីរពេទ្យ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារ ជិះម៉ូតូដេញតាមជនសង្ស័យជាចោរឆក់ហើយដួលម៉ូតូ កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ២៧១ នៅលើស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាMooneពណ៍ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1HJ 6984 ចេញពីចំនុចខាងក្រោយពេទ្យរុស្ស៊ីនៅផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ស្របពេលនោះក៏មានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបាន ធ្វើសកម្មភាពឆក់យកខ្សែកនារីរងគ្រោះហើយក៏ព្យាយាមជិះម៉ូតូរត់គេចខ្លួន។
ភ្លាមៗនោះស្ត្រីរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នាជិះម៉ូតូដេញជនសង្ស័យ តាំងពីចំនុចផ្លូវ ៤៣០ ខាងក្រោយពេទ្យរុស្ស៊ីរហូតដល់លើស្ពានអាកាសស្ទឹងមានជ័យ ស្រាប់មានបក្ខពួកជនសង្ស័យជិះម៉ូតូតាមពីក្រោយស្ត្រីរងគ្រោះ រួចធាក់ម៉ូតូជនរងគ្រោះដួលបោកក្បាល ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីធ្វើការសង្រ្គោះ តែជាអកុសលស្ត្រីរងគ្រោះខាងលើបានស្លាប់បាត់បង់ជិវិត ដោយសារធ្ងន់ធ្ងរ។
សពស្ត្រីរងគ្រោះ ឈ្មោះ ហុង សុខចេង អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ បច្ចុប្បន្ន សពស្ត្រីខាងលើត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ជុំវិញរឿងនេះ សមត្ថកិច្ចខណ្ឌបឹងកេងកង និងសមត្ថកិច្ច ខណ្ឌមានជ័យ រុញដាក់គ្នាទៅវិញទៅមកដោយមិនចង់ទទួលខុសត្រូវរៀងៗខ្លួន៕ ដោយ៖ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កងទ័ពអ៊ីស្រាអែល បានជនសម្លាប់សកម្មប្រយុទ្ធហាម៉ាសម្នាក់ នៅក្នុងការវាយឆ្មក់ក្នុងតំបន់វេសបែង
៥ យ៉ាង កុំធ្វើឲ្យសោះមុនចូលគេង ព្រោះដូចកំពុងបន្ថយអាយុខ្លួនឯង
រុស្ស៊ីដាក់កំហុសលើអ៊ុយក្រែន ចំពោះការវាយប្រហារដោយយានដ្រូនរយៈពេល ២ថ្ងៃលើរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន
ប្រជាជនហៃទី ព្យាយាមរត់គេចពីភាពអនាធិបតេយ្យ ខណៈបណ្ដាប្រទេសជិតខាងបង្កើនកម្លាំងយោធា
យោបល់ទាំងអស់ (0)