TNAOT News

· 2020-04-09

អាហារខូចគុណភាព ប្រមាណ ៥ តោន ត្រូវបានរកឃើញនៅខេត្តកណ្ដាល

#ទំនិញខុសច្បាប់# #អាហារក្លែងក្លាយ# #សង្គម# #ទំនិញខូចគុណភាព# #នយោបាយជាតិ#

2790

ខេត្តកណ្តាល៖ ផលិតផលពោះវៀនជ្រូក មានទម្ងន់ ៥តោន ដែលផ្ទុកក្នុងកុងទឺណ័រចំនួន ០២ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ នៅក្នុងខេត្តកណ្តាល ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រកឃើញ និងឃាត់ទុក បណ្តោះអាសន្ន។

បើយោងតាមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ បានឱ្យដឹងថា ក្រោយការត្រួតពិនិត្យ បានរកឃើញថា ទំនិញទាំងនោះពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ មានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។ 

តាមន្ត្រីខាងលើបានបញ្ជាក់ទៀតថា ដោយសង្កេតឃើញថា ផលិតផលទាំងនេះបានខូចគុណភាពពុំអាចយកមកប្រើប្រាស់ជាម្ហូបអាហារសម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំងនេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកំទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់ទំនិញត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស