ក្រសួងការងារនឹងដាក់វិធានចត្តាឡីស័ក លើកម្មករដែលឈប់ក្នុងឳកាសចូលឆ្នាំ

TNAOT 2020-04-09 12:32:13
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី


ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញវិធានការ៤ចំណុច បន្ថែមទៀតដល់រោងចក្រ សហគ្រាស បើសិនជាមានកម្មករឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ។

យោងអនុក្រឹត្យលេខ៥០អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្ដីពីការលើកការឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តន៍ នៃច្បាប់ស្ដីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០ ​ដូចតទៅ ទី១ កម្មករនិយោជិតត្រូវបន្តធ្វើការដូចថ្ងៃធម្មតានៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន។ ទី២ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករនិយោជិត នឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញ ការងារវិញ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះឡើយ។

ទី៣ ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក) រយៈពេល ១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។

និងទី៤ និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករ និយោជិត ដែលឈប់សម្រាកក្នុងអំឡុងពេលនេះ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល (ការដាក់ឱ្យនៅដោយឡែក)។

ក្រសួងបានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕ ដោយ៖ ប៊ុនធឿន 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • ទោះបីជាពេលវេលាសំខាន់ប៉ុណ្ណាក៏មិនស្មើនិងអាយុជីវិតរបស់អ្នកបានឡើយ

    reaction 22995 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទោះបីជាពេលវេលាសំខាន់ប៉ុណ្ណាក៏មិនស្មើនិងអាយុជីវិតរបស់អ្នកបានឡើយ

    reaction 22995 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទោះបីជាពេលវេលាសំខាន់ប៉ុណ្ណាក៏មិនស្មើនិងអាយុជីវិតរបស់អ្នកបានឡើយ

    reaction 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • «សៀវភៅ» មិនមែនជាពាក្យខ្មែរឡើយ!

    ថ្មីៗ-ThmeyThmey 28396 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    «សៀវភៅ» មិនមែនជាពាក្យខ្មែរឡើយ!

    ថ្មីៗ-ThmeyThmey 28396 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    «សៀវភៅ» មិនមែនជាពាក្យខ្មែរឡើយ!

    ថ្មីៗ-ThmeyThmey 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • រីករាយនឹងជីវិតប្រចាំថ្ងៃ

    មុន្នីរតនា 20198 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រីករាយនឹងជីវិតប្រចាំថ្ងៃ

    មុន្នីរតនា 20198 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    រីករាយនឹងជីវិតប្រចាំថ្ងៃ

    មុន្នីរតនា 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ប្រវត្តិ​ផ្នូរ​ស្ដេច​ដំរី​.ស​ ដ៏​អាថ៌កំបាំង​ក្បែរ​ប្រាសាទ​កោះ​កេរ្តិ៍​ មាន​រឿង​ព្រេង​សាយភាយ​ដល់​​ថៃ​ និង​លាវ​

    Wow Cambodian 23467 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រវត្តិ​ផ្នូរ​ស្ដេច​ដំរី​.ស​ ដ៏​អាថ៌កំបាំង​ក្បែរ​ប្រាសាទ​កោះ​កេរ្តិ៍​ មាន​រឿង​ព្រេង​សាយភាយ​ដល់​​ថៃ​ និង​លាវ​

    Wow Cambodian 23467 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រវត្តិ​ផ្នូរ​ស្ដេច​ដំរី​.ស​ ដ៏​អាថ៌កំបាំង​ក្បែរ​ប្រាសាទ​កោះ​កេរ្តិ៍​ មាន​រឿង​ព្រេង​សាយភាយ​ដល់​​ថៃ​ និង​លាវ​

    Wow Cambodian 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប