TNAOT News

· 2020-04-10

អឺរ៉ុបព្រមព្រៀង​ពីកញ្ចប់ជំនួយប្រឆាំងនឹងកូវីដ-១៩ មានទឹកប្រាក់​៥០០ពាន់លានអឺរ៉ូ

#COVID-19# #អឺរ៉ុប# #សង្គម# #កិច្ចព្រមព្រៀង# #កញ្ចប់ជំនួយ# #នយោបាយជាតិ#

2382

កិច្ចព្រមព្រៀង បើកកញ្ចប់ជំនួយសម្រាប់ប្រឆាំង​នឹងវីរុសកូវីដ-១៩ និងជួយដល់សេដ្ឋកិច្ចអឺរ៉ុប ​ជារឿងដ៏ប្រសើរបំផុត​ ជាការបំបែកការជាប់គាំ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ​។

ក្នុងកិច្ចប្រជុំ​ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែហ្ស៊ិក​​ ក្រោយកិច្ចប្រជុំជាច្រើនលើកមិនបានជោគជ័យ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀង បើកកញ្ចប់ជំនួយ មានទឹកប្រាក់៥០០​ពាន់លានអឺរ៉ូ​ ដើម្បី​ជួយដល់​ប្រទេសរងគ្រោះធ្ងន់ជាងគេ បង្កឡើងដោយកូវីដ-១៩។ ក្រោយការបញ្ចប់កិច្ចប្រជុំនោះ ​រដ្ឋមន្ត្រីទាំងអស់បានទះដៃអបអរសាទរដល់កិច្ចព្រមព្រៀងដ៏អស្ចារ្យ ក្នុងពេលអឺរ៉ុបកំពុងប្រឈមនឹងវិ​បត្តិដោយកូវីដ-១៩។

ក្នុងចំណោមទឹកប្រាក់​៥០០ពាន់លានអឺរ៉ូ នឹងផ្តោទៅលើ​វិស័យ​សំខាន់ៗចំនួន​៣ រួមមាន ផ្តល់ប្រាក់កម្ចី​២៤០​ពាន់លានអឺរ៉ូ សម្រាប់មូលនិធិជួយសង្គ្រោះ​ប្រទេស ចាយប្រាក់រួម​អឺរ៉ូ  (Eurozone)​។ ទឹកប្រាក់​២០០ពាន់លានដុល្លារ​ សម្រាប់ជួយដល់ក្រុមហ៊ុន និង ១០០ពាន់លានដុល្លារ សម្រាប់ជួយដល់អ្នកបាត់បង់ការងារធ្វើ។

នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោកស្រី​ Merkel ​បានបង្ហាញការជឿជាក់ថា អឺរ៉ុប​នឹងមានដំណោះស្រាយរួម​ បញ្ចប់រាល់វិបត្តិទាំងឡាយដែលបានកើតឡើង ជាពិសេស គឺបញ្ហាសេដ្ឋកិច្ច និងសុខភាព បង្កឡើងដោយ កូវីដ-១៩​៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស