TNAOT News

· 2020-04-10

រាជរដ្ឋាភិបាល សម្រេចកែសម្រួលថ្មីការដាក់កំហិតធ្វើដំណើរ ដោយចាត់ទុកភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ

#ការធ្វើដំណើរ# #សង្គម# #ការហាមឃាត់# #នយោបាយជាតិ# #ការដាក់កំហិត#

10097

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលថ្មី ការដាក់កំហិតធ្វើដំណើរ ដោយចាត់ទុកភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ និងលុបចោលការហាមឃាត់ធ្វើដំណើរឆ្លងកាត់ស្រុក ក្នុងខេត្តតែមួយ តែហាមឃាត់ឆ្លងកាត់ពីខេត្តទៅខេត្ត។

បើយោងតាមសេចក្ដីប្រកាសកែសម្រួលថ្មី ក្នុងការដាក់កំហិតធ្វើដំណើរមាន ២ចំណុចដូចខាងក្រោម៖

ទី១៖ ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

ទី២៖ លុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត។

សូមរម្លឹកថា រាជរដ្ឋាភិបាល បានប្រកាសដាក់កំហិតធ្វើដំណើរជាបណ្ដោះអាសន្ន អំឡុងវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់បីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២០នេះ ក្នុងគោលបំណងបញ្ចៀសការជួបជុំ ដើម្បីទប់ស្កាត់ការរីករាលវីរុសកូវីដ១៩៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស