TNAOT News
· 2020-04-10
ខណៈវិស័យភាពយន្តពិភពលោកកំពុងគាំងស្ទះ ចិនសម្រុកថតរឿងថ្មីៗយ៉ាងញាប់ដៃញាប់ជើង
#COVID-19# #តារាសម្ដែងចិន# #ភាពយន្តចិន# #កម្សាន្ត# #ភាពយន្តអន្តរជាតិ#
8564
ខណៈវិស័យភាពយន្តហូលីវូដក៏ដូចជាបណ្ដាប្រទេសផ្សេងកំពុងត្រូវផ្អាក និងបិទរោងកុនទាំងស្រុងនោះព្រោះជំងឺផ្លូវដង្ហើមថ្មីនោះ តចិនចាប់ផ្ដើមដំណើរវិស័យភាពយន្តឡើងវិញ។ ខ្សែភាពយន្តថ្មីៗចាប់ផ្ដើមថតវិញឡើងវិញជាបន្តបន្ទាប់ ហើយរោងកុនក៏បើកឡើងវិញជាបណ្ដើរៗផងដែរ។
អស់ប្រមាណជា៤ខែ ក្រោយរងការជះឥទ្ធិពលដ៏ខ្លាំងពីជំងឺផ្លូវដង្ហើមថ្មី នៅពេលនេះប្រទេសចិនចាប់ផ្ដើមដំណើរឡើងវិញនូវគ្រប់វិស័យ ដោយក្នុងនោះរួមបញ្ចូលទាំងវិស័យភាពយន្តដូចគ្នា។ ការដំណើរឡើងវិញនេះ គឺកើតឡើងខណៈវិស័យភាពយន្តពិភពលោកជាប់គាំងទាំងស្រុង ដោយរោងកុនភាគច្រើនត្រូវបិទ គម្រោងថតថ្មីត្រូវផ្អាក។
ជាក់ស្ដែង រឿងធំៗរបស់តារាល្បីៗជួរមុខចិនជាច្រើនដូចជា Yang Mi, Wang Yi Bo, Zhao Li Ying, Yang Zi សុទ្ធតែបន្តថតឡើងវិញទាំងអស់។
ខាងក្រោមនេះ គឺជាខ្សែភាពយន្តភាគខ្នាតទុនធំរបស់តារាចិនដែលកំពុងថតឡើងវិញក្រោយត្រូវផ្អាក២ខែ។
១. The Legend of Fei (Wang Yi Bo និង Zhao Li Ying)
២. Thank You Doctors (Yang Mi និង Bai Wu)
៣. To Dear Myself (Liu Shishi និង Zhu Yilong)
៤. The Golden Hairpin (Yang Zi និង Wu Yifan)
៥. Princess Changge (Dilraba និង Wu Lei)
ប្រភព៖ Kenh14
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេដឹកនាំអេស្ប៉ាញប្រាប់អ្នកសារព័ត៌មានថា ប្រទេសរបស់ខ្លួននឹងទទួលស្គាល់ភាពជារដ្ឋប៉ាឡេស្ទីន នៅខែកក្កដា
ប្រជាជនហៃទី ព្យាយាមរត់គេចពីភាពអនាធិបតេយ្យ ខណៈបណ្ដាប្រទេសជិតខាងបង្កើនកម្លាំងយោធា
អំណោយផលខ្លាំង! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ យីអ៊ុនឡើង សម្រុកកើបលាភ រយៈពេល ៤ ខែពេញមុនដាច់ឆ្នាំ
កុំឱ្យអ្នកលក់បោក! អាថ៌កំបាំងក្នុងការជ្រើសរើសទុរេនដែលទុំតាមធម្មជាតិ មានគ្រាប់សំប៉ែត និងផ្អែមឆ្ងាញ់ ទិញមិនចោលលុយ
យោបល់ទាំងអស់ (0)