Sirath
· 2020-04-11
ជំងឺកូវីដ ១៩ ផ្ទុះចូលដល់វិស័យកីឡាដ៏ចំណាស់ Sumo របស់ជប៉ុនហើយ
#COVID-19# #Sumo# #កីឡាអន្តរជាតិ# #កីឡា# #ទីក្រុងតូក្យូ#
2655
ទីក្រុងតូក្យូ៖ នៅថ្ងៃសុក្រនេះ សមាគមកីឡាSumo របស់ជប៉ុន បានបញ្ជាក់ឱ្យដឹងថាមានករណីឆ្លងវីរុសកូរ៉ូណាជាលើកដំបូងលើកីឡាករតស៊ូដ៏ស្វិតស្វាញធាត់ម្នាក់របស់ខ្លួន ដែលជាហេតុមានការជម្រុញឱ្យពន្លឿនការប្រកួតមួយយ៉ាងតក់ក្រហល់បំផុត មុននឹងឈានទៅប្រកាសបិទលែងឱ្យមានការប្រកួតបន្តទៀត ហើយការប្រកួតផ្សេងទៀតត្រូវបានលើកទៅប្រកួតនៅពេលក្រោយ។ ការឆ្លងនៃជំងឺកូវីដ១៩នេះ គឺជាករណីផ្ទុះឡើងថ្មីជាលើកដំបូង មកលើវិស័យកីឡាដ៏ចំណាស់របស់ជប៉ុន។
តាមការបញ្ជាក់របស់សមាគម បានឱ្យដឹងថាកាលពីសប្តាហ៍មុននេះ មានកីឡាករនៅចំណាត់ថ្នាក់ទាបម្នាក់ មានអាការៈគ្រុនក្តៅ រួចបន្ទាប់មកត្រូវបានគេតេស្តរកឃើញថាមានជំងឺកូវីដ ១៩ ប៉ុន្តែព័ត៌មានលម្អិតអំពីកីឡាករម្នាក់នោះយ៉ាងណា ពុំត្រូវបានសមាគមបង្ហាញឱ្យដឹងនោះទេ។ ទទឹមនឹងនេះ សមាគម ក៏បានបញ្ជាក់បន្ថែមទៀតថា គ្មានកីឡាករ ឬមន្ត្រីណាមួយផ្សេងទៀត បានចេញនូវរោគសញ្ញានៃជំងឺកូវីដ ១៩ឡើយ ហើយចំណែកឯ អ្នកទាំងឡាយណាដែលជាប់ទាក់ទងជាមួយនឹងកីឡាករដែលបានឆ្លងវីរុសកូរ៉ូណា ត្រូវបានសមាគមឱ្យស្នាក់នៅផ្ទះ និងត្រូវគោរពទៅតាមការណែនាំរបស់គូ្រពេទ្យជំនាញ។
រូបតំណាង
ជាក់ស្តែង ការផ្ទុះរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសជប៉ុន ត្រូវបានគេមើលឃើញថាមានចំនួនតិចតួចជាងបណ្តាប្រទេសមួយចំនួន ដោយគិតមកដល់ពេលនេះ ជប៉ុនមានករណីឆ្លងត្រឹមតែ ៥,៣០០ករណី និងស្លាប់ ៨៨ករណី តែប៉ុណ្ណោះ ប៉ុន្តែនៅសប្តាហ៍នេះ រដ្ឋាភិបាលជប៉ុន បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅក្នុងតំបន់ចំនួន ៧ ហើយជាមួយគ្នានេះ សមាគមកីឡា Sumo ក៏បានប្រកាសអនុវត្តតាមផងដែរ។
រូបតំណាង
ស្ថិតក្នុងកាលៈទេសៈនេះ សមាគម ពុំមានផ្អាកការវឹកហាត់ជាប្រចាំថ្ងៃរបស់ខ្លួននោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នា សមាគមក៏បានចេញនូវការណែនាំថ្មីផងដែរ ដោយតម្រូវឱ្យកីឡាករទាំងអស់ ត្រួតពិនិត្យសីតុណ្ហភាព ២ដងក្នុងមួយថ្ងៃ។
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ម្ដាយមានគុណសម្បត្តិទាំង ៥ នេះហើយ ទើបធ្វើឱ្យកូនក្លាយជាមនុស្សដែលអស្ចារ្យ មានអនាគតល្អទៅថ្ងៃមុខ
កូនភាគច្រើនមើលឪពុកជាគម្រូ! ចង់ឱ្យកូនបានល្អ ឪពុកត្រូវចេះរបៀបចិញ្ចឹមកូនទាំង ៥ យ៉ាងនេះ
មានរឿង៣យ៉ាង ដែលមនុស្សស្រីមិនត្រូវបញ្ឈប់ជាដាច់ខាត ទោះបីវ័យស្ថិតលើតួលេខណាក៏ដោយ
ប្រជាជនម៉ូស្លីមទូទាំងពិភពលោកប្រារព្ធពិធីបុណ្យ Eid al-Fitr ក្នុងស្រមោលទុក្ខវេទនារបស់ពលរដ្ឋហ្កាហ្សា
យោបល់ទាំងអស់ (0)