TNAOT News
· 2020-04-10
ការការពារខ្លួនក្នុងជណ្តើរយន្ត និងបន្ទប់ទឹកសាធារណៈអំឡុងពេលកូវីដ១៩
#COVID-19# #បន្ទប់ទឹក# #គន្លឹះថែទាំសុខភាព# #សុខភាព# #ជណ្តើរយន្ត#
7815
ជណ្តើរយន្តគឺជាទីកន្លែងតូចចង្អៀតមួយ ហើយក៏ងាយស្រួយក្នុងការចម្លងវីរុសពីគ្នាទៅវិញទៅមកជាពិសេសក្នុងអំឡុងពេលរាលដាលដ៏ធំនៃជំងឺកូវីដ១៩ ។ ហើយបញ្ហានេះគឺពិតជាពិបាក ក្នុងការចៀសមិនជិះជណ្តើរយន្ត ដោយសារតែពួកគេរស់នៅអគារខ្ពស់ៗ ដែលតម្រូវឲ្យអ្នកទាំងនោះជិះជណ្តើរយន្ត ។
ហើយខាងកក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកគួរអនុវត្តតាម ដើម្បីការពារខ្លួនក្នុងពេលជិះជណ្តើរយន្ត ។ 
-អ្វីដែលសំខាន់បំផុតក្នុងពេលនេះ អ្នកត្រូវពាក់ម៉ាសឲ្យបានជាប់ជានិច្ច នៅពេលដែលអ្នកចូលជណ្តើរយន្ត ។
-ត្រូវចៀសវាង ពេលមានមនុស្សច្រើនក្នុងជណ្តើរយន្ត ជាពិសេសអ្នកដែលក្អក ព្រោះ អាចជារោគសញ្ញានៃជំងឺកូវីដ១៩ ។
-ត្រូវចៀសវាងការប៉ះពាល់លើប៊ូតុងចុចនៅក្នុងជណ្តើរយន្ត ដោយដៃយើងផ្ទាល់ ។
-បន្ទាប់ពីចេញពីជណ្តើរយន្ត អ្នកត្រូវប្រញាប់ទៅលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ។
ការការពារខ្លួនក្នុងបន្ទប់ទឹកក្នុងផ្ទះ និងសាធារណៈ
ក្នុងបន្ទប់ទឹកក៏ជាទីកន្លែងមួយដែលងាយនឹងឆ្លងវីរុសកូវីដ១៩ ដូច្នេះយើងត្រូវលាងសម្អាតនិងការពារឲ្យបានត្រឹមត្រូវគ្រប់ពេលដែលចូលបន្ទប់ទឹក ។
ខាងក្រោមនេះគឺជាគន្លឹះការពារខ្លួន កុំឲ្យឆ្លងវីរុសអំឡុងពេលចូលបន្ទប់ទឹក ៖ 
- ត្រូវបិទគ្របចានបង្គន់ មុនពេលចុចទឹក ។
- ត្រូវលាងដៃឲ្យបានត្រឹមត្រូវ បន្ទាប់ពីប្រើប្រាស់បង្គន់រួច ។
- ប្រសិនបើមាននរណាអ្នកក្នុងគ្រួសារមានអាការៈមិនស្រួលខ្លួន ត្រូវឲ្យគាត់ប្រើប្រាសបន្ទប់ទឹកដាច់ដោយឡែកពីគេ ។
- ប្រើប្រាស់ ក្លរី ដែលមានសារធាតុកម្ចាត់មេរោគ ដើម្បីលាងសម្អាតបរិវេនជុំវិញបង្គន់និងទីកន្លែងដែលពួកគេតែងតែប៉ះពាល់ដូចជា កន្លែងចុចទឹក មាត់ចានបង្គន់ ក្នុងបង្គន់ និងដៃទា្វរបង្គន់ ៕ ប្រែសម្រួល៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាហារ ៥ប្រភេទ ជួយកាត់បន្ថយខ្លាញ់រុំថ្លើម
ប្រតិភូ និងអត្តពលិកកីឡាកម្ពុជា ជឺជីតស៊ូ ហែលទឹក និងតេក្វាន់ដូសរុប៣៩នាក់ ទៅដល់រាជធានីបាងកក ប្រទេសថៃ នៅថ្ងៃត្រង់នេះ ដោយសុវត្ថិភាព
The Traditional Chinese Art of Straw Weaving
តារាចម្រៀងរ៉េប វណ្ណដា បានប្រើប្រាស់សម្លេងដ៏មានឥទ្ធិពល បង្ហោះសារជាភាសាអង់គ្លេសបង្ហាញពីការឈឺចាប់ដែលថៃឈ្លានពាន
យោបល់ទាំងអស់ (0)