information-gov
· 2020-04-10
ក្រសួងពាណិជ្ជកម្មចរចាជុំទី២ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
#អាជីវកម្ម# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #កិច្ចព្រមព្រៀង# #ប្រទេសចិន#
3179
ក្រសួងពាណិជ្ជកម្ម ចរចាជុំទី២ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាការចរចាបន្តពីជុំទី១ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០- ២១ ខែមករា ឆ្នាំ 2020 កន្លងទៅ នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យវឌ្ឍនភាពការងារតាមក្រុមការងារតូចៗ និងដោះស្រាយបញ្ហាសេសសល់មួយចំនួន ។ តាមសេចក្តីប្រកាសព័ត៏មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅថ្ងៃទី 9 ខែមេសា ឆ្នាំ ២០២០ កម្ពុជានិងចិនបានបញ្ចប់ការចរចាជុំទី២ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តាមរយៈកិច្ចប្រជុំតាមវីដេអូអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្ដម សុខ សុភ័ក្រ្ភ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមយ៉ាង ចឹងវ៉ី អគ្គនាយករងក្រសួងពាណិជ្ជកម្មចិន ។ ប្រភពបានបន្តថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិននេះ គឺជាគំនិតផ្ដួចផ្ដើម និងជាអាណត្តិដែលបានផ្ដល់ឲ្យដោយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី គឺជាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី ២០-២៣ ខែមករា ឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវានិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាសឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ ។
ប្រភពបានបញ្ជក់បន្ថែមថា ក្នុងការចរចាជុំទីពីរ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ដោយក្រុមការងារចរចាទាំង ១០ ក្រុម ដែលទទួលបានតាមរយៈការផ្លាស់ប្ដូរយោបល់ និងចរចាយ៉ាងសកម្ម តាមមធ្យោបាយអនឡាញ ទោះបីប្រទេសទាំងពីរកំពុងមមាញឹក ក្នុងការអនុវត្តវិធានការការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ ។ ក្រុមការងារចរចានៃប្រទេសទាំងពី របានឯកភាពគ្នាលើជំពូកមួយចំនួននៅក្នុងជុំចរចាទី២នេះ ជាមួយជំពូកទាក់ទងនិងកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយនិងផ្លូវ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ក្នុងនោះដែលក្រុមការងារបានចរចា និងឯកភាព ជាគោលការណ៍លើបញ្ហានានាដែលមិនទាន់បានដោះស្រាយមួយចំនួនព្រមទាំងបានកំណត់គោលការណ៍និងដាក់ទិសដៅឲ្យក្រុមការងារតូចៗទាំង១០ យកទៅពិភាក្សាបន្តហើយរាយការណ៍ឲ្យប្រធានក្រុមចរចា មិនឲ្យលើសពីពាក់កណ្ដាលខែឧសភាឆ្នាំ ២០២០ ដើម្បីប្រធានក្រុមចរចានៃភាគីនីមួយៗ យកទៅពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន សំដៅធានាដល់ការឯកភាពគ្នាទាំងស្រុង និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ នៅខែមិថុនាឆ្នាំ ២០២០តាមការគ្រោងទុក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ចូលក្នុងវិស័យអាទិភាពមួយចំនួន
ក្រុមវាយកូនបាល់កម្ពុជាបន្តការហ្វឹកហាត់ ខណៈ Davis Cup ត្រូវពន្យារពេល
មន្ត្រីអាជ្ញាកណ្តាលបង្ហាញហេតុផលពីរ ដែលអាចដឹកនាំការប្រកួតស៊ីហ្គេម
ល្បែងលាក់កន្សែងបង្រៀនមនុស្សឲ្យមានភាពរហ័សរហួននិងចេះក្បួនយុទ្ធសាស្រ្ត
ការណែនាំពិសេស
ចងចាំ ៥ ឃ្លានេះទុក មិនថាអ្នកជួបបញ្ហា ការលំបាកប៉ុនណាក៏ដោយ វានឹងជួយឱ្យអ្នកបានធូរស្រាល និងយល់ពីជីវិតរឹតតែច្បាស់
មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក
ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សបីនាក់រួមទាំងមេបញ្ជាការក្រុមហេសបូឡា
មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ
យោបល់ទាំងអស់ (0)