TNAOT News

· 2020-04-11

ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក គិតដល់ព្រឹកថ្ងៃ ទី​១១ ខែមេសា

#ពិភពលោក# #COVID-19# #អ៊ីតាលី# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម# #អេស្ប៉ាញ#

10238

យោងតាម Wiki បានឲ្យដឹងថា គិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយ នៅទូទាំងពិភពលោក ចំនួនអ្នកស្លាប់ដោយ កូវីដ-១៩ កើនឡើងដល់ទៅ​ជាង​១សែននាក់ហើយ​​។ ចំណែកនៅក្នុងទឹកដីអាមេរិកមានអ្នកឆ្លងកើន​ឡើង​ជាងកន្លះលាននាក់។

នៅទូទាំងពិភពលោក មានអ្នកឆ្លង ជាង ​១ ៦៩៦ ២០០ នាក់ ស្លាប់សរុបជាង ១០២ ៥០០ ក្នុងនោះអាមេរិក មានជាង ១៨ ៦០០ នាក់ស្លាប់ដោយកូវីដ-១៩ ។

អាមេរិកជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត ដោយសារកូវីដ-១៩ ហើយមានអ្នកស្លាប់រហូតដល់ទៅ​ជាង​១៨ ៦០០នាក់​ ចំណែកអ្នកឆ្លងក៏បានកើនឡើងបន្ថែម ជាង​៣២ពាន់នាក់ផងដែរ ក្នុងរយៈពេល​២៤ម៉ោង​ធ្វើឲ្យអ្នកឆ្លងសរុប ជាង​៥០១ពាន់នាក់ ។

កន្លងមក អ៊ីតាលីនាំមុខពីចំនួនអ្នកស្លាប់ជានិច្ច ប៉ុន្តែពេលនេះ ត្រូវអាមេរិកដណ្តើមយកទៅបាត់។ បច្ចុប្បន្ នអ៊ីតាលីមានអ្នកស្លាប់​ ជាង​១៨០០០នាក់ និងអ្នកឆ្លងជាង​១៤៧ពាន់នាក់​។ អេស្ប៉ាញមានអ្នកឆ្លងជាង ១៥៨ពាន់នាក់ ស្លាប់ជាង​១៦ពាន់នាក់ និងជាសះស្បើយដល់ទៅជាង​៥៥ពាន់នាក់ ។ 

ប្រទេសឈរលំដាប់ទី៤ អំពីចំនួនអ្នកឆ្លង គឺអាល្លឺម៉ង់ មានរហូតដល់ទៅជាង​១២២ពាន់នាក់ តែចំនួនអ្នកស្លាប់មានតែជាង២ពាន់នាក់ប៉ុណ្ណោះ ។ ដោយឡែកប្រទេសបារាំង មានអ្នកឆ្លង ៩០ពាន់នាក់ តែស្លាប់ជាង​១៣ពាន់នាក់។ អង់គ្លេស ក៏ដូចគ្នាដែរឆ្លង​៧៣ពាន់នាក់ តែស្លាប់ជាង​៨៩០០នាក់។

បណ្តាប្រទេសលោកខាងលិច នៅមានចំនួនអ្នកឆ្លង និងស្លាប់នៅតែបន្តកើនឡើងដដែល មិនទាន់មានសញ្ញាថយចុះនៅឡើយ។ ចំណែកប្រទេសក្នុងតំបន់អាស៊ី មានសញ្ញាថយចុះ ​ដូចជា កូរ៉េខាងត្បូង ជាដើម។ បើតាមស្ថានភាពជាក់ស្តែង នៅតំបន់អាស៊ី នឹងអាចគ្រប់គ្រង់ស្ថានភាពបាន មុនតំបន់អឺរ៉ុប អាមេរិក ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស