TNAOT News

· 2020-04-11

ជាសះស្បើយថ្មីពីកូវីដ១៩ ចំនួន ៣នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់ នាថ្ងៃនេះ

#COVID-19# #CDC# #អ្នកជាសះស្បើយ# #សុខភាព# #ជំងឺ#

10913

ភ្នំពេញ៖ ករណីឆ្លងថ្មីថ្ងៃនេះមានចំនួន ១នាក់ ប៉ុន្តែចំនួនអ្នកជាសះស្បើយថ្មីមាន ៣នាក់។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

ករណីឆ្លងថ្មីម្នាក់នេះ គឺជាជនជាតិចិន អាយុ ៣១ឆ្នាំ ជាភ្ញៀវទេសចរ ដែលបានប៉ះដោយផ្ទាល់ជាមួយអ្នកជំងឺ ។ បច្ចុប្បន្នកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។

ចំណែកឯអ្នកជាសះស្បើយទាំង ៣នាក់រួមមាន៖ ទី១ ស្ត្រីជនជាតិបារាំង អាយុ ៤៨ឆ្នាំ នៅខេត្តព្រះសីហនុ។ ទី២ បុរសជនជាតិខ្មែរ ៣៦ឆ្នាំ នៅខេត្តកំពត និងទី៣ បុរសជនជាតិខ្មែរ អាយុ ៦២ឆ្នាំ នៅរាជធានីភ្នំពេញ។ អ្នកទាំង៣ ខាងលើត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីពេទ្យហើយ ក្រោយពីធ្វើតេស្តអវិជ្ជាមានវីរុសកូវីដ១៩ ចំនួន ២លើក។ 

បើយោងតាម CDC បានបញ្ជាក់ថា មកពេលនេះ ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង។

គិតមកត្រឹមព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ករណីឆ្លងជំងឺកូវីដ១៩ សរុបទូទាំងប្រទេសកម្ពុជា មានចំនួន ១២០នាក់ ខណៈចំនួនជាសះស្បើយមាន ៧៥នាក់៕ ដោយ៖ តារា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស