TNAOT News
· 2020-04-11
បោះឆ្នោតសម័យកូវីដ-១៩ នៅកូរ៉េខាងត្បូង
#COVID-19# #សភា# #សង្គម# #កូវ៉េខាងត្បូង# #បោះឆ្នោត# #នយោបាយជាតិ#
4414
ពលរដ្ឋកូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ខែមេសា បាននាំគ្នាទៅបោះឆ្នោត មុនពេលកំណត់ ខណៈប្រទេសនេះកំពុងតែឆ្លងរាលដាល ដោយវីរុសកូវីដ-១៩។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋជាច្រើនបានសម្រេចទៅបោះឆ្នោត នៅទីតាំង៣៥០០កន្លែង នៅទូទាំងប្រទេស រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ និង១១ខែមេសា។ ការទៅបោះឆ្នោតមុនពេលកំណត់នេះ ក៏ដើម្បីកាត់បន្ថយការប្រជ្រៀតគ្នា ក្នុងថ្ងៃបោះឆ្នោតសកល នាថ្ងៃទី១៥ ខែមេសា ។

អ្នកទៅបោះឆ្នោតទាំងអស់ ត្រូវតែពាក់ម៉ាស់ការពារ ពាក់ស្រោមដៃ និងត្រួតពិនិត្យកម្តៅ មុនពេលចូលទៅក្នុងការិយាល័យបោះឆ្នោត ។ ប៉ុន្ដែអ្វីដែលចំណុចគួរឲ្យចាប់អារម្មបំផុត ក្នុងការបោះឆ្នោតជ្រើសរើសមាជិកសភា នាពេលនេះ មានការិយាល័យបោះឆ្នោត ចំនួន៨កន្លែង រៀបចំទុកសម្រាប់អ្នកជំងឺកូវីដ-១៩ ចំនួន ៣០០០នាក់ ក៏ដូចជាបុគ្គលិកសុខាភិបាល ចំនួន៩០០នាក់ ស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងនោះមានទីក្រុងសេអ៊ូល និង ទីក្រុងដេហ្គូ ជាដើម។ ជាមួយគ្នានេះ រដ្ឋាភិបាលបានរៀបចំសម្រាប់ពលរដ្ឋដែលបានកាត់ផ្តាច់ ដោយសង័្សយឆ្លងកូវីដ ចំនួន៤៦៥០០នាក់ ត្រូវបោះឆ្នោតនៅនឹងកន្លែង។
ទីក្រុងដេហ្គូ (Daegu) ជាសម្បុក កូវីដ-១៩ កាលពីថ្ងៃទី១០ ខែមេសា ជាលើកដំបូង តែរហូតមកដល់ពេលនេះ មិនមានករណីឆ្លងកូវីដ-១៩ ណាមួយឡើយ ចាប់តាំងពីខែកុម្ភៈមក។ ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងក្នុងរយៈពេល២៤ម៉ោង ក៏បានធ្លាក់ចុះ មកនៅសល់ត្រឹមតែ២៧នាក់ ក្នុងមួយថ្ងៃ ហើយនេះជារឿងដ៏ល្អប្រសើរបំផុត នៅក្នុងប្រទេសកូវ៉េខាងត្បូង។
បច្ចុប្បន្ន កូរ៉េខាងត្បូង មានអ្នកឆ្លងវីរុសកូវីដ១៩ ជាង ១ម៉ឺននាក់ ស្លាប់២០៨នាក់ និងជាងសះស្បើយ មានរហូតដល់ទៅជាង៧ពាន់នាក់៕ ប្រែសម្រួលោដយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 29] វ៉ាង លូយ៉ាន៖ អ្នកស្នេហាជាតិអក្សរសាស្ត្រម្នាក់ដែលត្រូវបានបង្កើតឡើងក្នុងអណ្តាតភ្លើងសង្គ្រាម
តំបន់សេដ្ឋកិច្ចពិសេស ISI SEZ ចាប់ផ្ដើមដំណើរការវិវឌ្ឍអាជីវកម្មរបស់ខ្លួនយ៉ាងលឿន ប្រកបដោយភាពជឿជាក់ និងជោគជ័យ
សញ្ញាគ្រោះថ្នាក់ មហារីកបំពង់អាហារ
រាជរដ្ឋាភិបាល ប្រកាសផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងស្រុង ចាប់ពីថ្ងៃនេះ
យោបល់ទាំងអស់ (0)