TNAOT News
· 2020-04-11
រដ្ឋាភិបាលវៀតណាម ដោះស្រាយដល់ជនរងគ្រោះដោយកូវីដ១៩
#បុគ្គលិក# #COVID-19# #កម្មករ# #ជនរងគ្រោះ# #សង្គម# #វៀតណាម# #រដ្ឋាភិបាល# #និយោជក# #នយោបាយជាតិ#
1869
រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាម បានសម្រេចចិត្ដដំណោះស្រាយថ្មីមួយ ដោយផ្គត់ផ្គង់ហិរញ្ញវត្ថុជួយដល់ប្រជាជនរបស់ខ្លួន ដែលរងផលប៉ះពាល់ពីវីរុសកូវីដ១៩នេះ។

បើយោងតាមបណ្ដាញផ្សព្វផ្សាយវៀតណាម Nhandan បានផ្សាយថា បុគ្គលិកដែលត្រូវព្យួរការងារ រយៈពេល១ខែ ឬយូរជាងនេះ ដោយសារសហគ្រាសរបស់ពួកគេ មិនលទ្ធភាពបើកប្រាក់ខែឲ្យ នៅក្នុងអំឡុងពេលរាត ត្បាត នៃកូវីដ១៩នេះ រដ្ឋាភិបាលនឹងផ្គត់ផ្គង់លុយចំនួន៧៧,២ដុល្លារក្នុង១ខែដល់ពួកគេ។ រីឯការជួយផ្នែកហិរញ្ញវត្ថុនេះ នឹងមានរយៈពេលជាអតិបរមា ចំនួន៣ខែ។

ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថិតក្នុងកាលៈទេសៈ នៃការរាតត្បាតវីរុសនេះ និយោជកជាច្រើនកំពុងតែប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។ ថៅកែខ្លះបានបើកប្រាក់ខែ ត្រឹមតែពាក់កណ្ដាល ឲ្យដល់និយោជិត របស់ខ្លួន។ រីឯបុគ្គលិកខ្លះទៀត ក៏បានខ្ចីប្រាក់ពីថៅកែរបស់ខ្លួន ដោយអត់មានការប្រាក់ សម្រាប់ទ្រទ្រង់នូវកង្វះខាតលើជីវភាពរបស់ពួកគេ។







អាជីវកម្មក្នុងគ្រួសារ មានប្រាក់ចំណូលជាប់ពន្ធ តិចជាង៤២៨៨ដុល្លារអាមេរិក ក្នុងមួយឆ្នាំ រដ្ឋនឹងត្រូវផ្តល់ឲ្យ៤២,៨៨ដុល្លារ ក្នុងមួយខែរយៈពេល៣ខែ ប្រសិនបើពួកគេត្រូវផ្អាកអាជីវកម្ម ចាប់ពីខែមេសាទៅ។
ដោយឡែកកម្មករដែលបាត់បង់ការងារ ហើយមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ ពីការអត់ការងារធ្វើនោះ ក៏នឹងអាចទទួលបានប្រាក់១លានដុង ឬស្មើនឹង៤២ដុល្លារអាមេរិក ក្នុងមួយខែ ចាប់ពីខែមេសា រហូតដល់ខែមិថុនា ៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជំរុញឱ្យថៃ-កម្ពុជាអត់ធ្មត់ប្រើច្បាប់អន្តរជាតិ និងប្រកាសគាំទ្រជំហានដែលអាចជួយបញ្ឈប់ជម្លោះ
AEA នៅតែបន្តគាំទ្រក្រសួងអប់រំ ក្នុងការលើកកម្ពស់ការសិក្សាសម្រាប់កុមារជួបការលំបាក និងកុមារនៅក្រៅសាលារៀន
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់ នៅខេត្តឧត្តរមានជ័យ
រឿងខ្មោចព្រៃចន្ទី
យោបល់ទាំងអស់ (0)