TNAOT News
· 2020-04-11
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង៖ វិធីសាស្ត្រទប់ស្កាត់កូវីដ-១៩របស់អាមេរិក ពិតជាយឺតយ៉ាវណាស់
#COVID-19# #អាល្លឺម៉ង់# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម#
2030
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃទី១១ ខែមេសា បានបញ្ជាក់ថា វិធីសាស្ត្រទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាលអាមេរិក ពិតជាយឺតយ៉ាងខ្លាំងណាស់។ ដោយសារតែករណីនេះហើយ ទើបនៅអាមេរិកមានអ្នកឆ្លងរាលដាល និងស្លាប់កើនឡើងខ្ពស់។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានបញ្ជាក់ទៀតថា ចិនបានអនុវត្តវិធីសាស្ត្រយ៉ាងតឹងតែងបំផុត ទើបអាំចស្ទាក់ដំណើរការឆ្លងរាតត្បាត នៃកូវីដ-១៩ ឆ្ពោះទៅមុខបានយ៉ាងល្អបំផុត។ ដោយឡែកអាមេរិកវិញ បានមើលស្រាលលើស្ថានការណ៍ ក្នុងរយៈពេលវែង ដោយមិនទប់ស្កាត់ ទើបធ្វើឲ្យអ្នកឆ្លងកើនឡើងខ្ពស់បែបនេះ។ លោក Heiko Maas បន្តទៀតថា វិធីសាស្ត្រទប់ស្កាត់ តាមបែបចិន និងអាមេរិក មានលក្ខណៈផ្ទុយគ្នាស្រឡះ ដោយមិនត្រូវបានយកមកអនុវត្ត នៅក្នុងតំបន់អឺរ៉ុបនោះឡើយ ដោយអឺរ៉ុបមានវិធានការទប់ស្កាត់ផ្សេងពីប្រទេសទាំងពីរនេះ។
កាលពីសប្តាហ៍កន្លងមក អាល្លឺម៉ង់ និងប្រទេសមួយចំនួន បានថ្កោលទោសដល់អាមេរិក ដែលបានស្ទាក់ទិញទំនិញ និងបរិក្ខារពេទ្យ ដែលអឺរ៉ុបបានបញ្ជាទិញរួចរាល់ហើយ។ ជាមួយគ្នានេះដែរ អាល្លឺម៉ង់បានទទូចឲ្យអាមេរិក ត្រូវតែគិតដល់ទំនាក់ទំនងអន្តរជាតិឲ្យល្អឡើងវិញ ខណៈកំពុងប្រឈមនឹងវិបត្តិ ដែលបានបង្កឡើង ដោយកូវីដ-១៩។
ក្នុងរយៈពេល២៤កន្លងមក អាមេរិកមានអ្នកស្លាប់កើនដល់ទៅ២០៣៥នាក់ ហើយចំនួននេះខ្ពស់ជាងប្រទេសនានាទាំងអស់ នៅលើពិភពលោក។ ដោយឡែកអាល្លឺម៉ង់វិញ មានអ្នកឆ្លងសរុបទាំងអស់១២២១៧១នាក់ ចាប់តាំងពីការផ្ទុះឡើង នៃកូវីដ-១៩ នោះមក ហើយមានអ្នកស្លាប់ជាង ២៧០០នាក់ប៉ុណ្ណោះ។ របាយការណ៍ទាំងនេះបានបង្ហាញតួលេខយ៉ាងច្បាស់ថា ចំនួនអ្នកស្លាប់នៅអាមេរិក ក្នុងមួយថ្ងៃ ជិតស្មើនឹងតួលេខអ្នកស្លាប់ដោយកូវីដ-១៩ សរុប នៅក្នុងប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាមេរិក និងកូរ៉េខាងត្បូង បានបង្កើតក្រុមការងារពិសេស ដើម្បីរារាំងការដឹកជញ្ជូនប្រេងរបស់កូរ៉េខាងជើង
លោក Netanyahu និងលោក Biden ជួបគ្នាតាមទូរស័ព្ទក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
រុស្ស៊ីអះអាងពីការរុលចូលទៅមុខ នៅជិតទីក្រុង Chasiv Yar ខណៈដែលអ៊ុយក្រែន ត្រៀមទទួលជំនួយថ្មី
ក្នុងអាពាហ៍ពិពាហ៍ រឿងដែលគួរឲ្យខ្លាចបំផុតគឺស្រ្តីចាប់ផ្តើមស្ងៀមស្ងាត់ លែងនិយាយស្តី!
យោបល់ទាំងអស់ (0)