TNAOT News
· 2020-04-11
បុរសរត់ម៉ូតូកង់បីឥណ្ឌាម្នាក់ សន្លប់បែកពពុះមាត់ សង្ស័យម៉ូយដាក់ថ្នាំសណ្តំយកទូរស័ព្ទ
#លួចប្លន់# #អ្នករត់កង់បី# #សន្លប់# #សង្គម# #ព័ត៌មានសង្គម#
4482
ភ្នំពេញ៖ បុរសម្នាក់ដេកលើម៉ូតូកង់បីបែកពពុះមាត់ សង្ស័យម៉ូយអ្នកថ្នាំសណ្តំយកទ្រព្យសម្បត្តិ។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១៖០០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែ យ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃលាន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ មុនពេលកើតហេតុគេឃើញបុរសខាងលើបើកម៉ូតូកង់បី មួយគ្រឿង ពាក់ស្លាកលេខកណ្ដាល 1AF-9989 ក្នុងទិសដៅពីលិចទៅកើត ដោយមានដឹកម៉ូយផងដែរ ប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់ឃើញបុរសខាងលើបែកពពុះមាត់ សង្ស័យម៉ូយដាក់ថ្នាំសណ្តំ ហើយប្រជាពលរដ្ឋដែលនៅក្បែរនោះ បាននាំគ្នាជួយយកប្រេងក្រឡាលាបរិតឲ្យ តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ក៏ហៅរថយន្តសាមុយ ដឹកបុរសខាងលើនោះទៅកាន់មន្ទីរពេទ្យព្រះកុសុមះ ដើម្បីធ្វើការសង្រ្គោះបន្ទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ បានមកដល់កន្លែងកើត និងយកម៉ូតូកង់បី កាបូបលុយនិងជញ្ជៀនប្លាកទីន ១វង់ ដែលជារបស់ជនរងគ្រោះទៅរក្សាទុក ចំណែកទូរសព្ទ័ដៃ ១គ្រឿងទៀតត្រូវជនសង្ស័យបានយកទៅបាត់៕ ដោយ សួង សាម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)