TNAOT News

· 2020-04-11

វិធីក្នុងការការពារកូនតូចៗរបស់អ្នក ពីការឆ្លងវីរុសកូវីដ១៩

#COVID-19# #ការការពារ# #មាតា និងទារក# #ថប់ដង្ហើម#

10147

ជាទូទៅកូនតូចៗ គឺមិនអាចពាក់ម៉ាសបាននោះទេ ព្រោះអាចបណ្តាលឲ្យថប់ដង្ហើម និងពិបាកក្នុងការដង្ហើម តែទោះជាយ៉ាង ឪពុកម្តាយទាំងអស់ គួរតែចៀសវាងការនាំទារកតូចៗចេញក្រៅ ហើយត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការការពារពួកគាត់។ 

ក្នុងអំឡុងពេលដែលមានការផ្ទុះឡើងនៃវីរុសមួយនេះ ឪពុកម្តាយទាំងឡាយគួរតែ៖ 

• ចៀសវាងការចេញទៅក្រៅ 

• អ្នកមើលថែមក្មេងតូចៗទាំងអស់ ត្រូវពាក់ម៉ាស

• កុំកណ្តាស ឬដង្ហើមនៅពីមុខទារក

• ត្រូវលាងសម្អាតដៃឲ្យបានត្រឹមត្រូវ មុនពេលប៉ះពាល់ទារក ឬសំភារៈរបស់ទារក 

• ត្រូវចៀសវាងការចែករំលែកសំភារៈផ្ទះបាយមួយចំនួន ទៅក្មេងតូចៗលេង 

• កុំផ្លុំ ភ្លក់ ឬទំពា អាហាររបស់ក្មេង មុនពេលបញ្ចុកពួកគេ 

អ្វីដែលសំខាន់មួយទៀតគឺ ត្រូវរក្សាឲ្យមានខ្យល់ចេញចូលនៅក្នុងផ្ទះ និងនៅក្នុងបន្ទប់ ពីពីរ ទៅបីដងក្នុងមួយថ្ងៃ ក្នុងរយៈពេល២០ ទៅ៣០នាទី ត្រូវប្រាកដថាកូនតូចៗរបស់អ្នក គឺមិននៅក្នុងបន្ទប់ដែលអ្នកកំពុងបើកទ្វារ ឬបង្អួចឲ្យមានខ្យល់ចេញចូលនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ារីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស