Sirath
· 2020-04-11
ចិនចាត់ថ្នាក់សត្វសុនខជាសត្វចិញ្ចឹម លែងជាអាហាររបស់មនុស្ស ក្រោយកូវីដ១៩
#ប្រទេសចិន# #COVID-19# #សត្វសុនខ# #សង្គម# #នយោបាយជាតិ#
5476
ក្រោយពីកើតមានឡើងនូវជំងឺរាលត្បាតកូវីដ១៩រួចមក អ្វីដែលគេដឹងនោះ គឺវីរុសកូរ៉ូណាបានចម្លងទៅមនុស្សជាលើកដំបូងចេញពី “ផ្សារសាច់សត្វ” នៅទីក្រុងវូហាន ប្រទេសចិន ដែលផ្សារនោះ មានសត្វរស់ច្រើនប្រភេទត្រូវបានគេដាក់លក់សម្រាប់ធ្វើជាអាហារ។ ដោយហេតុនេះហើយ ប្រទេសចិន បានសម្រេចដាក់ចេញនូវសេចក្តីណែនាំថ្មីៗជាច្រើន ស្តីពីប្រភេទសត្វណាខ្លះដែលអាចជាពូជសម្រាប់ជាអាហារ។ ក្នុងសេចក្តីណែនាំថ្មីទាំងនោះ ឃើញមានការផ្លាស់ប្តូរមួយគួរឱ្យកត់សម្គាល់ គឺវិធានការមួយដែលបានធ្វើការចាត់ថ្នាក់សត្វសុនខកែឱ្យទៅជាប្រភេទសត្វចិញ្ចឹម មិនមែនជាសត្វសម្រាប់ជាអាហារដូចមុននោះទេ។
រូបតំណាង
សញ្ញាណនៃការផ្លាស់ប្តូរជាផ្លូវការថ្មីមួយនេះ ក្រុមអ្នកសកម្មប្រឆាំងនឹងការបរិភោគសាច់សត្វសុនខនិងសត្វព្រៃ សង្ឃឹមថាវិធានការថ្មីនេះ នឹងអាចឈានទៅ មានការបញ្ឈប់ទាំងស្រុងក្នុងការអនុវត្តជាក់ស្តែងប្រចាំថ្ងៃផងដែរ។
រូបតំណាង
ជាមួយគ្នានេះ ក្រសួងកិច្ចការជនបទ និងកសិកម្មចិន ក៏បានលើកឡើងផងដែរកាលពីថ្ងៃពុធថា សត្វសុនខនឹងមិនត្រូវបានចាត់ទុកជាប្រភេទសាច់សត្វសម្រាប់ជាអាហារទៀតទេ ដែលនេះមានន័យថា សត្វសុនខលែងអាចយកទៅធ្វើជាម្ហូប ទឹកដោះគោ យករោម អាហារូបត្ថម្ភ ថ្នាំ វិស័យយោធា ឬវិស័យកីឡាទៀតទេ៕
រូបតំណាង
ប្រែសម្រួលដោយ៖ កញ្ញា ស៊ីរ័ត្ន
ប្រភព៖ CBS
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រញាប់ឡើងអ្នកឆ្នាំទាំង ៣ ក្ដាប់ឱកាសនេះឱ្យបាន សំណាងហក់ចូលមក លុយកាក់ មាសប្រាក់ក៏កើនឡើង
មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល
ខ្ជិលប៉ុនណាក៏ដោយ កុំបណ្ដោយឱ្យរបស់ទាំង ៣ នេះ នៅទទេរស្អាត គ្មានសល់អ្វីសោះ វាប៉ះពាល់ហុងស៊ុយ លុយកាក់របស់អ្នក
ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងលោក Netanyahu ខណៈសង្រ្គាមហ្កាហ្សា ឈានដល់រយៈពេលកន្លះឆ្នាំ
យោបល់ទាំងអស់ (0)