
TNAOT News
· 2020-04-12
អង្គការ WHO ស៊ើបអង្កេតករណី អ្នកជា COVID-19 ហើយឈឺឡើងវិញ
#Covid -19# #សុខភាព# #ជំងឺ# #WHO#
8839
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ខ្លួនកំពុងស៊ើបអង្កេតសេចក្តីរាយការណ៍ដែលថា អ្នកជំងឺខ្លះដែលជាសះស្បើយពីជំងឺ COVID-19ហើយនោះ ស្រាប់តែឈឺជំងឺនេះឡើងវិញ ។
លោក Greta Isac អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានថ្លែងថា យើងបានដឹងអំពីសេចក្តីរាយការណ៍ទាំងនេះ ដែលថា មនុស្សដែលបានធ្វើតេស្តអវិជ្ជមាន COVID-19នោះ ហើយក្រោយមកពីរបីថ្ងៃ ពេលធ្វើតេស្តឡើងវិញ ស្រាប់តែវិជ្ជមានវីរុស COVID-19ជាថ្មីម្តងទៀត ។
អ្នកនាំពាក្យ WHO បានថ្លែងប្រាប់ប្រភព UPI ផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញខាងគ្លីនិករបស់យើង និងខិតខំដើម្បីទទួលបានព័ត៌មានបន្ថែមទៀត អំពីករណីបុគ្គលទាំងនោះ ។
កាលពីដើមសប្តាហ៍នេះ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាស ថា អ្នកជំងឺ ៩១ នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់មកត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយក្រោយពីការធ្វើតេស្តិ៍អវិជ្ជមានចំនួន ២៤ ម៉ោង ត្រូវបានធ្វើតេស្តវិជ្ជមានវិញម្តងទៀត មុនពេលចាកចេញពីមន្ទីរពេទ្យ ។
ជាធម្មតា យោងទៅតាមអង្គការសុខភាពពិភពលោក គេត្រូវចំណាយពេលប្រហែលពីរសប្តាហ៍ពីការចាប់ផ្តើមនៃជំងឺ មុនពេលអ្នកជំងឺបានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)