ចូលឆ្នាំខ្មែរត្រូវបានផ្អាក៖ អ្នកក៏អាចទទួលបានបុណ្យកុសលដែរ ប្រសិនជាធ្វើរឿងទាំងនេះ

TNAOT 2020-04-12 15:53:40
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

នៅសល់តែមួយទៀតទេពិធីបុណ្យចូលឆ្នាំខ្មែរនឹងឈានមកដល់ ដែលពិធីបុណ្យមួយនេះតែងតែប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងថៃទី ១៣-១៤-១៥ ខែមេសា។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២០នេះ ដោយសារតែមានជំងឺដ៏កាចសាហាវកូវីដ ១៩ បានរាតត្បាតនៅជុំវិញពិភពលោក ក៏ធ្វើឲ្យរាជរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាបានសម្រេចចេញសេចក្តីប្រកាសថា ពិធីបុណ្យមួយនេះបានផ្អាកការប្រារព្ធសម្រាប់ឆ្នាំនេះ មិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋក៏មិនអនុញ្ញាតឲ្យជួបជុំ និងការចេញពីក្រុងឡើយ រីឯបុគ្គលិកបម្រើការងារទាំងក្នុងស្ថាបនរដ្ឋ និងឯកជនក៏ត្រូវបម្រើការងារធម្មតាផងដែរ។

រូបតំណាង

បើទោះបីជាមិនមានការប្រារព្ធពិធីនេះដូចសព្វរាល់ដងក៏ពិតមែន ប្រជាជនខ្មែរទាំងអស់គួរតែធ្វើរឿងទាំងនេះក៏អាចទទួលបានបុណ្យកុសល និងមានភាពសប្បាយរីករាយផងដែរ៖ 

- រៀបចំធ្វើម្ហូបអាហារសម្រាប់ព្រះរស់នៅក្នុងផ្ទះ 

រូបតំណាង

ទង្វើនេះពិតជាកតញ្ញូខ្លាំងបំផុតសម្រាប់ព្រះរស់ (ឪពុក និងម្តាយ) របស់កូនៗគ្រប់រូប។ យើងពិតជាជឿជាក់ថា កូនៗនៅក្នុងពេលបច្ចុប្បន្ននេះមិនសូវមានពេលគ្រប់គ្រាន់សម្រាប់បម្រើលោកទាំងពីរឡើយ ដោយសារតែត្រូវបំពេញការងាររៀងៗខ្លួន ដូចជាការរកស៊ី បម្រើការងារឯកជន និងរដ្ឋ ការសិក្សាជាដើម។ អ្នកអាចស្រមៃមើលបន្តិចថា ប្រសិនជាអ្នកដែលជាកូនៗបានរៀបចំម្ហូបអាហារឆ្ងាញ់ៗនៅក្នុងឱកាសនេះ ហើយលើកជូនគាត់ដោយផ្ទាល់ដៃ និងទទួលពរជ័យពីលោកទាំងពីរ តើអ្នកមានអារម្មណ៍ថារំភើបទេពេលដែលធ្វើបែនេះ? ទាំងអស់នេះគឺជាបុណ្យកុសលដែលអ្នកនឹងទទួលបានពីគាត់ ហើយអ្នកត្រូវចងចាំថា ការធ្វើបុណ្យជាមួយព្រះរស់ ជីវិតរបស់អ្នកមិនសាបសូន្យឡើយ។  

- សែនដង្វាយជូនសាច់ញាតិដែលចែកឋាន

រូបតំណាង

ជាទូទៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីនេះ ប្រជាជនខ្មែរតែងតែរៀបគ្រឿងដណ្តាប់តាមលទ្ធភាពរៀងៗខ្លួនសម្រាប់ទទួលទេវតាឆ្នាំថ្មី ក៏ដូចជាសែងថ្វាយជូនដល់ជីដូនជីតាដែលបានចែកឋានទៅកាន់បរលោក ដើម្បីសុំពរជ័យ និងសេចក្តីសុខ។ 

- ចែកទានដល់ព្រះរស់ និងអ្នកជិតខាង

រូបតំណាង

យើងទាំងអស់គ្នាជាកូនៗក៏មិនអាចភ្លេចបានដែរ នូវការជូនថវិកាទៅកាន់លោកទាំងពីរសម្រាប់ការចាយវាយផ្សេងៗ។ ឳពុកម្តាយចាស់ៗ គឺពិតជាមិនអាចរកប្រាក់ចំណូលបានទេ ប្រសិនជាយើងមិនបានផ្តល់ឲ្យប្រចាំថ្ងៃ ប្រចាំខែ ឬក្នុងឱកាសនេះ។ ដូច្នេះអ្នកគួរតែជូនជាថវិកាទោះបីជាតិចក្តី ច្រើនក្តីក៏គួរតែធ្វើរឿងនេះសម្រាប់គាត់។ ប្រសិនជាអ្នកមានចំណូលច្រើនមិនត្រឹមជូនថវិកាទៅកាន់ឪពុកម្តាយនោះទេ សូម្បីតែចាស់ៗនៅក្នុងភូមិក៏គេធ្វើដែរ។ ការធ្វើបុណ្យបែបនេះគឺពិតជាទទួលបានបុណ្យកុសច្រើនពីការជូនពរជ័យរបស់ពួកគាត់ទាំងអស់គ្នា។  

- ស្រង់ទឹកជូនព្រះរស់នៅក្នុងផ្ទះ 

រូបតំណាង

អំឡុងពេលបីថ្ងៃនៃពិធីបុណ្យមួយនេះ កូនៗអាចធ្វើពិធីស្រង់ព្រះរស់បាននៅក្នុងផ្ទះបាន។ អ្នកគួររៀបចំទឹកក្នុងធុងលាយជាមួយទឹកអប់ ផ្កាឈូក ផ្កាម្លិះ សម្រាប់មុជទឹកឲ្យឳពុកម្តាយដើម្បីសុំពរជ័យ និងការអត់ឱនទោស ការឆ្គំាឆ្គង ដោយប្រការណាមួយពីលោកទាំងពីរ។ 

- បង្កើតភាពសប្បាយរីករាយជាមួយសាច់ញាតិនៅក្នុងផ្ទះ

រូបតំណាង

ជារៀងរាល់ឆ្នាំនៅតាមវត្តអារាម ភូមិមួយចំនួនមានកម្មវិធីលេងល្បែងប្រជាប្រិយផ្សេងៗ តែដោយឡែកឆ្នាំនេះកម្មវិធីទាំងអស់នេះក៏ត្រូវបានបិទ និងមិនតម្រូវឲ្យមានការជួបជុំមនុស្សច្រើនទេដើម្បីចៀសវាងហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩។ ដូច្នេះអ្នកអាចបង្កើតបរិយាកាសសប្បាយរីករាយជាមួយសាច់ញាតិនៅក្នុងផ្ទះដូចជា វេចនំអន្សមសម្រាប់គ្រួសារ ច្រៀងបទចម្រៀងប្រពៃណីជាតិ រាំកម្សាន្ត លេងល្បែងប្រជាប្រិយផ្សេងៗដែលត្រូវការមនុស្សតិច បោះអង្គុញ ដណ្តើមស្លឹកឈើជាដើមដើម្បីបំបាត់ភាពអផ្សុក និងកាន់តែមានភាពជិតស្និតជាមួយសមាជិកគ្រួសារផងដែរ៕ 


អត្ថបទដោយ៖ Seyha

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • 14ចំណុចដែលបង្ហាញអំពីមិត្តដែលមានចរិតឈ្នានីស ឬហៅបានថាមិត្តក្លែងក្លាយ

    Moon Mo 25364 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    14ចំណុចដែលបង្ហាញអំពីមិត្តដែលមានចរិតឈ្នានីស ឬហៅបានថាមិត្តក្លែងក្លាយ

    Moon Mo 25364 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    14ចំណុចដែលបង្ហាញអំពីមិត្តដែលមានចរិតឈ្នានីស ឬហៅបានថាមិត្តក្លែងក្លាយ

    Moon Mo 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការការពារបរិស្ថានគឺជាតួនាទីរបស់យើងគ្រប់គ្នា

    General Knowledge(S) 25811 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការការពារបរិស្ថានគឺជាតួនាទីរបស់យើងគ្រប់គ្នា

    General Knowledge(S) 25811 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការការពារបរិស្ថានគឺជាតួនាទីរបស់យើងគ្រប់គ្នា

    General Knowledge(S) 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អ្នកសិក្សាមិនគួរធ្វើប្រការទាំងនេះទេ

    General Knowledge(S) 21353 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អ្នកសិក្សាមិនគួរធ្វើប្រការទាំងនេះទេ

    General Knowledge(S) 21353 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អ្នកសិក្សាមិនគួរធ្វើប្រការទាំងនេះទេ

    General Knowledge(S) 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • គន្លឹះទាំង9ជួយឲ្យអ្នកចាំពាក្យថ្មីៗបានយ៉ាងឆាប់រហ័ស

    Khmer Top 25060 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គន្លឹះទាំង9ជួយឲ្យអ្នកចាំពាក្យថ្មីៗបានយ៉ាងឆាប់រហ័ស

    Khmer Top 25060 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គន្លឹះទាំង9ជួយឲ្យអ្នកចាំពាក្យថ្មីៗបានយ៉ាងឆាប់រហ័ស

    Khmer Top 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប