
TNAOT News
· 2020-04-12
តើអាកាសធាតុត្រជាក់ខ្លាំង អាចធ្វើឲ្យវីរុសកូរ៉ូណាកកបានដែរឬទេ?
#COVID-19# #គន្លឹះថែទាំសុខភាព# #សុខភាព# #អាកាសធាតុ# #ផ្កាព្រិល#
12255
យោងតាមវេបសាយ CGTN របស់ប្រទេសចិន បានចុះផ្សាយថា ប្រជាជនមួយចំនួនបានចាប់ផ្តើមគិតថា ប្រសិនបើអាកាសធាតុត្រជាក់ខ្លាំង អាចធ្វើឲ្យកក ឬសម្លាប់វីរុសនោះ វាពិតជាល្អចំពោះពួកគេ អាចដើរចេញក្រៅផ្ទះ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទៅទីកន្លែងណាដែលពួកចង់ទៅ។
ជាទូទៅ ព្រិលអាចជួយសម្អាតខ្យល់កខ្វក់បាន ដោយសារព្រិលទាំងនោះកើតចេញពីកំណត់ទឹកនៅក្នុងខ្យល់ត្រជាក់ ហើយបង្កើតបានជាផ្កាព្រិល ហើយពួកវានឹងស្អិតជាប់គ្នា បន្ទាប់មកខ្យល់កខ្វក់ទាំងនោះ នឹងធ្លាក់ចុះមកដី ហើយក៏បង្កើតមានខ្យល់បរិសុទ្ធឡើងវិញ បែបនេះហើយទើបមនុស្សភាគច្រើនចង់ចេញទៅក្រៅ ក្នុងអំឡុងពេលរដូវរងា។
ទោះបីជាយ៉ាងណា វាមិនមានន័យថា អាកាធាតុត្រជាក់ខ្លាំង អាចធ្វើឲ្យកក ឬអាចសម្លាប់វីរុសកូរ៉ូណាបាននោះទេ នេះបានយោងតាម អ្នកជំនាញ ដែលមកពីមន្ទីរពេទ្យ Beijing បានមានប្រសាន៍ ។ មួយវិញទៀត មិនប្រាកដថាវីរុសទាំងអស់ នឹងមិនធ្វើសកម្មភាព ក្នុងសីតុណ្ហភាពទាប ។
ចំពោះវីរុសទាំងអស់ គឺនៅមិនទាន់មានការទាញសេចក្តីសន្និដ្ឋានណាកំណត់យកច្បាស់លាស់នៅឡើយទេ ។
ផ្អែកលើការវិភាគខាងលើ អ្នកមិនត្រូវចេញទៅក្រៅ ឬលេងជាមួយព្រិលទឹកកក ព្រោះអាចបណ្តាលឲ្យអ្នកឆ្លងវីរុសនេះបាន ។
ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ម៉ាសជាប់និច្ច និងលាងសម្អាតដៃឲ្យបានទៀងទាត់ ដែលវិធីទាំងនេះពិតជាចាំបាច់ណាស់ ក្នុងការការពារអ្នកពីការឆ្លងវីរុសកូរ៉ូណា៕ ប្រែសម្រួលដោយ ៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)