TNAOT News

· 2020-04-12

នាយករដ្ឋមន្ត្រីអង់គ្លេស បានចាកចេញពីមន្ទីរពេទ្យ ក្រោយព្យាបាន១សប្តាហ៍

#COVID-19# #មន្ទីរពេទ្យ# #នាយករដ្ឋមន្ត្រី# #អង់គ្លេស# #សង្គម# #ព័ត៌មានសង្គម#

2527

នាយករដ្ឋមន្ត្រីអង់គ្លេស លោក  Boris Johnson នៅល្ងាចថ្ងៃទី​១២​ខែមេសានេះ ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ទៅកាន់រម្មណីយដ្ឋានលំហែកាយនៅតំបន់​ Chequers ជាយក្រុងឡុងដុង ។

ការរិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសនៅថ្ងៃទី​១២​ខែមេសាថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក  Boris Johnson ​បានចាកចេញពីមន្ទីរពេទ្យ  St Thomas ក្នុងទីក្រុងឡុងដុង ដើម្បីបន្តព្យាបាលនៅផ្ទះ ក្នុងពេលដែលសុខភាពរបស់លោកកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

មន្ត្រីអង់គ្លេស បានឲ្យដឹងថា«​តាមការណែនាំរបស់ក្រុមគ្រូពេទ្យ នាយករដ្ឋមន្ត្រី​ Boris Johnson នឹងមិនទៅធ្វើការភ្លាមៗនោះឡើយ ថែរក្សាសុខភាពឲ្យជាសះស្បើយទំាងស្រុងជាមុនសិន​។ជាមួយគ្នានោះនាយករដ្ឋមន្ត្រីក៏បានអរគុណដល់ពលរដ្ឋគ្រប់រូប ពិសេសគឺក្រុមគ្រូពេទ្យដែលមើលថែលោកបានយ៉ាងល្អ​»។

យោងតាមសារព័ត៌មានBBC បានផ្សាយថា កាលពីថ្ងៃទី​១១ខែមេសា​ អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី វ័យ​៥៥ឆ្នាំ​ បានចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់​មកបន្ទប់ ធម្មតាមវិញ ក្រោយសុខភាពរបស់លោកល្អប្រសើរ​ ។ កាលពីថ្ងៃទី​១០ លោកនាយករដ្ឋមន្ត្រីក៏បាន ធ្វើដំណើរ បានតិចៗ​​ និងស្មារតីល្អប្រសើរណាស់៕ ប្រែសម្រួលដោយ៖​MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស