TNAOT News
· 2020-04-13
ស្លាប់មនុស្ស៦នាក់ និងខូចខាតជាមហន្តរាយ ព្យុះកំបុតត្បូង នៅអាមេរិក
#COVID-19# #Mississippi# #គ្រោះធម្មជាតិ# #ព្យុះកំបុតត្បូង# #សង្គម#
4032
ព្យុះកំបុតត្បូងដ៏ធំមួយបានវាយប្រហារនៅភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ សម្លាប់មនុស្ស៦នាក់ ។ 
មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ព្យុះកំបុតត្បុងនេះបក់បោកនៅរដ្ឋ Mississippi បណ្តាលឲ្យមានការខូចខាត«ជាមហន្តរាយ»តែម្តង ។ របាយការណ៍បឋម មនុស្ស៦នាក់បានបាត់បង់ជីវិត ។
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Mississippi (MSEMA) បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតម្នាក់នៅតំបន់ Walthall County, ស្លាប់២នាក់នៅតំបន់Lawrence County និងស្លាប់៣នាក់នៅតំបន់ Jefferson Davis County ។ តំបន់ទាំងអស់នេះស្ថិតនៅភាគខាងត្បូងរដ្ឋ Mississippi។
នៅរដ្ឋជិតខាង Mississippi ដូចជារដ្ឋ Alabama និងរដ្ឋ Georgia បានរងគ្រោះដោយសារតែខ្យល់ព្យុះកំបុតត្បូងនេះផងដែរ ។ ព្យុះផ្គររន្ទះបន្តកើតឡើងពេញមួយយប់តែម្តង ។ ក្រៅពីខ្យល់បក់បោកខ្លាំង ក៏នៅមានព្រឹលធ្លាក់ក្រាស់ ។
អភិបាលរដ្ឋMississippi លោក Tate Reeves បានទទូចដល់បលរដ្ឋយកចិត្តទុកដាក់ចំពោះខ្យល់ព្យុះកំបុតត្បូងដ៏កំណាចមួយនេះ ។ 


គួរបញ្ជាក់ថា ពលរដ្ឋក្នុងតំបន់បាននិងកំពុងអនុវត្តបម្រាមឃ្លាតឆ្ងាយពីសង្គម ទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសCOVID-19 ។
វីរុស COVID-19 នៅសហរដ្ឋអាមេរិក បើយោងតាមប្រភព wikipedia ផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ថា បានឆ្លងលើមនុស្សសរុប ៥៥៩ ៤០៩នាក់ ក្នុងនោះ បាត់បង់ជីវិត ២២ ០៧១នាក់ និង ៣៣ ១១៥នាក់ជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងឆ្លុះត្រឡប់រវាងជញ្ជាំងថ្ម
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
រយៈពេល៧ថ្ងៃ! សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើងឃាត់ខ្លួនចំនួន ៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបានចំនួន ២៣នាក់
យោបល់ទាំងអស់ (0)