bayontv news

· 2020-04-13

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកជំងឺ COVID-19៖ អាមេរិកអាចចាប់ផ្ដើមបើកសេដ្ឋកិច្ចឡើងវិញនៅក្នុងខែឧសភា

#ដូណាល់ ត្រាំ# #Covid-19# #អាជីវកម្ម# #សង្គម#

2553

អាមេរិក៖ អ្នកជំនាញជាន់ខ្ពស់ខាងជំងឺឆ្លងរបស់រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកប្រហែលជាត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្ដើមបើកឡើងវិញជាបណ្ដើរៗនៅខែក្រោយនេះ ខណៈដែលមានសញ្ញាកាន់តែកើនឡើងបង្ហាញថា ជំងឺរាតត្បាតសកល COVID-19 កំពុងឈានទៅរកចំណុចកំពូលរបស់វា។

លោក ប្រធានាធិបតី ដូណាល់ ត្រាំ មុននេះចង់ឲ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ នៅលើពិភពលោកមួយនេះត្រូវបានបើកឡើងវិញនៅថ្ងៃបុណ្យអ៊ីស្ទើរថ្ងៃអាទិត្យ ប៉ុន្តែប្រទេសភាគច្រើននៅតែស្ថិតក្នុងភាពជាប់គាំង ហើយព្រះវិហារបានធ្វើពិធីអបអរតាមអ៊ីនធឺណិត ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ដែលបានសម្លាប់មនុស្សជាង ២ម៉ឺននាក់នៅសហរដ្ឋអាមេរិក។ លោក ត្រាំ បានធ្វើការសម្រេចចិត្តថា តើពេលណាទើបបន្ធូរបន្ថយការបិទប្រទេស ខណៈដែលតំណែងជាប្រធានាធិបតីដ៏ធំបំផុតរបស់លោក ប្រឈមនឹងសម្ពាធប្រកួតប្រជែងពីអ្នកជំនាញសុខភាពសាធារណៈ និងអាជីវកម្ម រួមជាមួយសម្ព័ន្ធមិត្តអភិរក្សមួយចំនួន ដែលចង់បានការវិលត្រឡប់ចូលធ្វើអាជីវកម្មដូចដើមវិញ។

លោក អាន់តូនី ហ្វ៊ស៊ី (Anthony Fauci) អ្នកជំនាញខាងជំងឺរាតត្បាតជើងចាស់ ដែលបានស្វែងរកសកម្មភាពទប់ស្កាត់ការឆ្លងជំងឺដោយស្ងៀមស្ងាត់ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា ផ្នែកខ្លះនៃប្រទេសអាចចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតនៅក្នុងខែឧសភា៕

អត្ថបទ៖ សុខមាន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)