TNAOT News
· 2020-04-13
ការពារកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញដាក់ម៉ាស៊ីនស្កេនកំដៅ នៅអង្គភាពច្រកចេញចូលតែមួយ
#COVID-19# #សាលារាជធានីភ្នំពេញ# #ច្រកចេញចូលតែមួយ# #សុខភាព# #ជំងឺ#
4544
ភ្នំពេញ៖ ក្រៅពីវាស់កំដៅនៅច្រកចូលសាលារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចដាក់ម៉ាស៊ីនស្កេនកំដៅ មួយទីតាំងទៀត នៅចំណុចអង្គភាពច្រកចេញចូលតែមួយ ដែលជាច្រកទទួលសេវាផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ ដើម្បីធានាបានថា មន្ត្រីរដ្ឋបាលរាជធានី និងអ្នកដែលចូលមកទទួលសេវាផ្សេងៗ មិនមានការផ្ទុកនូវជំងឺកូវីដ១៩។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានដាក់គោលដៅចំនួនពីរ ដើម្បីវាស់កម្ដៅទៅលើបុគ្គលិក មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់មួយគោលដៅ នៅចំណុចច្រកចូល នៃសាលារដ្ឋបាលរាជធានីភ្នំពេញ និងមួយទីតាំងទៀត គឺបំពាក់ម៉ាស៊ីនស្កេនកំដៅ នៅចំណុចអង្គភាពច្រកចេញចូលតែមួយ ហើយអង្គភាពច្រកចេញចូលតែមួយនេះ គឺតម្រូវឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែឆ្លងកាត់នូវម៉ាស៊ីនស្កេនថ្មីនេះ។
បើតាមលោកអភិបាល បើមិនឆ្លងកាត់នូវការស្កេនកម្ដៅនិងការវាស់កំដៅទេ គឺមិនអនុញ្ញាតឲ្យចូលមក ក្នុងសាលារាជធានីភ្នំពេញឡើយ។ ក្នុងនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់មន្ត្រីរាជការ របស់រដ្ឋបាលរាជធានីភ្នំពេញ ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស លាងដៃនិងសំអាតអនាម័យ ឲ្យបានស្អាតជៀសវាងនូវការឆ្លងរាលដាលជំងឺកូវីដ១៩៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រមូលសំណាងបានគ្រប់ទិស! កន្លះឆ្នាំចុងក្រោយនៃឆ្នាំនេះ ជាពេលវេលាដ៏រីករាយ សុខកាយ លុយចាយមិនខ្វះ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ នេះ
លោក Netanyahu និងលោក Biden ជួបគ្នាតាមទូរស័ព្ទក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
ទោះជាបងប្អូនជិតស្និទ្ធប៉ុនណាក៏ដោយ ក៏មិនគួរជំពាក់គុណគ្នាក្នុងរឿង ៤ យ៉ាងនេះដែរ
រឿងស្នេហាតែប៉ុណ្ណឹង ខំប្រឹងពុះពារឆ្លងកាត់គ្រប់យ៉ាងជាមួយគ្នាបែបណា ចុងក្រោយក៏នៅតែបែក
យោបល់ទាំងអស់ (0)