SaroeunPheara

· 2020-04-14

ការបិទច្រកតាមខេត្តនៅប្រទេសថៃធ្វើឱ្យដំណាំក្រូចត្រូវបោះបង់ចោលដោយសារគ្មានអ្នកទិញ​​

#បោះបង់# #ផ្លែក្រូច# #អាជីវកម្ម# #សង្គម# #ខេត្ត Sukhothai#

6168

អ្នកដាំក្រូចនៅខេត្ត Sukhothai  របស់ប្រទេសថៃបានបង្ខំចិត្តបោះបង់ផ្លែឈើរបស់ពួកគេដោយសារតែមិនសូវមានអតិថិជនមកទិញដូចមុន។

រូបតំណាង

ដោយសារការបិទច្រកខេត្តមិនឱ្យមាន​ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយដើម្បីការពារការឆ្លងវីរុសកូវីដ១៩ ទើបអតិថិជនដែលនៅខេត្តផ្សេងៗមិនបន្តទិញក្រូចទៀត។ លោកស្រី Payao Khonkla ម្ចាស់ចម្ការក្រូចនៅស្រុក Srisatchanalai បានប្រាប់បណ្តាញសារព័ត៌មានថា លោកស្រីរកបានប្រាក់ចំណេញប្រហែល ២០ ម៉ឺនបាតក្នុងមួយឆ្នាំៗរយៈពេលបីបួនឆ្នាំជាប់គ្នាពីការលក់ក្រូចផ្អែម​ឈ្មោះថា Khieu Wan ។ ចម្ការរបស់គាត់មានទំហំ ៤,៨ ហិចតា។

រូបតំណាង

គាត់បាននិយាយថា គាត់បានព្យាយាមលក់ផ្លែក្រូចនៅឯផ្សារក្នុងស្រុកមួយអស់រយៈពេលពីរសប្តាហ៍កន្លងមកហើយប៉ុន្តែមានអតិថិជនតិចតួចណាស់ដែលបានមកទិញ។ គាត់បានបន្ថែមថាផ្លែឈើទាំងនោះចាប់ផ្តើមរលួយហើយគាត់ត្រូវតែយកវាបោះចោល។ ផលដំណាំរបស់លោកស្រី Payao នៅឆ្នាំនេះក៏មានចំនួនតិចជាងមុនផងដែរដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយពេលដ៏យូរ ខណៈដែលតម្លៃផ្លែឈើបានធ្លាក់ចុះទៀត។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)