លោក Erdogan ច្រានចោលការលាលែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី

TNAOT News 2020-04-13 14:42:43
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

នៅមុននេះបន្តិច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleyman Soylu បានថ្លែងថា លោក​កំពុងលាលែងពីតំណែង បន្ទាប់ពីការបរាជ័យអនុវត្តបម្រាមគោចរ រយៈពេល៤៨ម៉ោង នៅក្នុងខេត្ត ចំនួន៣១របស់តួកគី ហើយដែលនាំឱ្យមានប្រតិកម្មប្រឆាំងយ៉ាង​​រហ័សទៅ​លើរដ្ឋាភិបាលទី​ក្រុងអង់ការ៉ា ។

មន្ត្រីផ្នែកទំនាក់ទំនងរបស់ប្រធានាធិបតីតួកគី​ បានអះអាងថា “ការលាលែងពីតំណែង​របស់រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិនត្រូវបានទទួលយកឡើយ ហើយថាគាត់នឹងនៅតែបន្ត​បម្រើការងារដដែល​” ។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Erdogan បានគូសបញ្ជាក់​អំពីគុណសម្បត្តិរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគីរូបនេះជាខ្លាំង ដោយសង្កត់ធ្ងន់ថា គាត់ (Suleyman Soylu)​ បានសាងគុណសម្បត្តិ និងទទួលបានការកោតសរសើរ​ជាខ្លាំងពីប្រទេសជាតិរបស់យើង ចំពោះការងារដែលទទួលបានជោគជ័យ នាពេលកន្លងមក" ។

លោក Erdogan បានថ្លែងថា “ការតស៊ូបានជោគជ័យ​បន្តបន្ទាប់មករបស់រដ្ឋមន្រ្តីរបស់យើង ដូចជា កាត់បន្ថយបានសមត្ថភាពរបស់អង្គការភេរវករ នៅក្នុងប្រទេស គឺមានចំណែក​នៃគុណសម្បត្តិយ៉ាងធំធេង ដូចគ្នាទៅនឹងការងារអនុវត្តបន្តបន្ទាប់​ផ្សេងទៀត ដោះស្រាយគ្រោះមហន្តរាយធម្មជាតិ, ការរញ្ជួយដី​ជាដើម រដ្ឋមន្ត្រីក្រសួងកិច្ចការ​ផ្ទៃក្នុងរបស់យើង បានអនុវត្តការសម្របសម្រួលក្នុងវិស័យទាំងនេះ​បានយ៉ាងរឹងមាំ” ។

លោក Soylu បានដាក់លិខិតលាឈប់ពីតំណែង បន្ទាប់ពីទទួលបានការរិះគន់យ៉ាងខ្លាំង​ចំពោះការអនុវត្តបម្រាមគោចររយៈពេល ៤៨ ម៉ោងនៅក្នុងប្រទេស ដើម្បីទប់ស្កាត់ការរីករាល​ដាលនៃ COVID-១៩ គឺក្រោយការប្រកាសអនុវត្តត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ ។ លោករដ្ឋមន្ត្រីមហាផ្ទៃ បានទទួលយកការទទួលខុសត្រូវទាំងស្រុង ចំពោះភាពវឹកវរ ដែលបណ្តាលមកពីក្រឹត្យភ្លាមៗមួយនេះ។

ក្រសួងមហាផ្ទៃតួកគីបានប្រកាសកាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ថា ដោយសារ​តែ​ការឆ្លងរាលដាលវីរុស COVID-19 តួកគីត្រូវហាមឃាត់ពលរដ្ឋរស់នៅក្នុងខេត្ត​​​​​ចំនួន ៣១ មិនឲ្យមានការចេញទៅក្រៅនៅអំឡុងពេលចុងសប្តាហ៍នោះឡើយ ។ 

ការប្រកាសនេះបណ្តាលឱ្យមានការរិះគន់យ៉ាងឆាប់រហ័ស ចំពោះរដ្ឋបាលរបស់លោក Erdogan នៅពេលដែលមនុស្សជាច្រើនបានប្រញាប់ប្រញាល់ទៅហាងលក់ទំនិញ​ដើម្បីទិញ​ទំនិញ​មកស្តុកទុក ដោយរំលោភលើគោលការណ៍ណែនាំ​របស់អង្គការសុខភាពពិភពលោក (WHO) ដែលស្នើឲ្យប្រជាជនរស់នៅឯកោ ឃ្លាតឆ្ងាយពីសង្គម ។ ការអនុវត្តបម្រាមគោចរនោះ មានសេចក្តីរាយការណ៍ថា បង្កឱ្យមានអំពើហិង្សានៅក្នុងតំបន់មួយចំនួនកើតឡើងផងដែរ ។

បច្ចុប្បន្ននេះ ករណីឆ្លងវីរុស COVID-19 នៅក្នុងប្រទេសតួកគី បានកើនឡើងដល់ ៥៦.០០០ នាក់ ក្នុងនោះបាត់បង់ជីវិតជាង ១.១០០ នាក់ ។ នេះបើយោងតាមទិន្នន័យរបស់​សាកល​វិទ្យាល័យ Johns Hopkins ៕ ប្រែសម្រួលដោយ៖ thach yat 

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

អត្ថបទនេះជាកម្មសិទ្ធរបស់ TNAOT APP ប្រសិនបើចង់ចែករំលែកអត្ថបទនេះ សូមសរសេរ៖ “ប្រភពពីTNAOT APP”។

ការណែនាំពិសេស

  • ក្លិប​យក្សបារាំង PSG ​បាន​បញ្ជាក់​ថា Neymar នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ទៅ 8សប្តាហ៍​ បន្ទាប់​ពី​មាន​របួស​កជើង

    TNAOT News 8358 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្លិប​យក្សបារាំង PSG ​បាន​បញ្ជាក់​ថា Neymar នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ទៅ 8សប្តាហ៍​ បន្ទាប់​ពី​មាន​របួស​កជើង

    TNAOT News 8358 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ក្លិប​យក្សបារាំង PSG ​បាន​បញ្ជាក់​ថា Neymar នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ទៅ 8សប្តាហ៍​ បន្ទាប់​ពី​មាន​របួស​កជើង

    TNAOT News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Camper Van រចនាប័ទ្ម Icelandic អ្នកអាចទៅមើលថ្ងៃលិចជាមួយវាបាន

    Naklork IT 330 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Camper Van រចនាប័ទ្ម Icelandic អ្នកអាចទៅមើលថ្ងៃលិចជាមួយវាបាន

    Naklork IT 330 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Camper Van រចនាប័ទ្ម Icelandic អ្នកអាចទៅមើលថ្ងៃលិចជាមួយវាបាន

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Mercedes-AMG GLS63 ទទួលបានការកែទម្រង់កាបូន-Fiber ខ្លាំង

    Naklork IT 228 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Mercedes-AMG GLS63 ទទួលបានការកែទម្រង់កាបូន-Fiber ខ្លាំង

    Naklork IT 228 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Mercedes-AMG GLS63 ទទួលបានការកែទម្រង់កាបូន-Fiber ខ្លាំង

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • 2020 McLaren Speedtail hypercar ចុះក្នុងបញ្ជីលក់

    Naklork IT 254 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    2020 McLaren Speedtail hypercar ចុះក្នុងបញ្ជីលក់

    Naklork IT 254 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    2020 McLaren Speedtail hypercar ចុះក្នុងបញ្ជីលក់

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប