TNAOT News
· 2020-04-13
ស្អាតហើយចិត្តល្អទៀត រចនា រ៉ាវាឌី យកអំណោយជូនជនក្រីក្រ ខណៈកូវីដ១៩ កំពុងរាតត្បាត
#COVID-19# #កម្សាន្ត# #តារាសម្តែង# #តារាខ្មែរ# #រចនា រ៉ាវាឌី#
9217
តារាសម្តែងរាងខ្ពស់ស្រឡះកញ្ញា រចនា រ៉ាវាឌី កំពុងតែត្រូវប៉ាន់ខ្លាំងនៅលើវិថីសិល្បៈ ទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ដោយសារនាងមានសម្ថភាព រួមជាមួយរូបសម្ផស្សស្រស់ស្អាតពីធម្មជាតិ។
ជាក់ស្តែងថ្មីៗនេះកញ្ញា រចនា រ៉ាវាឌី បានធ្វើឲ្យអ្នកគាំទ្រសម្តែងក្តីរំភើបចិត្តយ៉ាងខ្លាំង ក្រោយពីតារាស្រីរូបនេះ បានចែកអំណោយជូនដល់ជនក្រីក្រ មានដូចជា អង្ករ មី អាហារ ថវិកា និងសម្ភារៈមួយចំនួនផ្សេងទៀត។
ជាមួយគ្នានោះដែរកញ្ញា រចនា បានបង្ហាញអារម្មណ៍សប្បាយចិត្តថា “នេះជាទឹកចិត្ត និងលទ្ធភាពបន្តិចបន្តួចរបស់ពួកខ្ញុំ សង្ឃឹមថាអាចជួយរំលែកទុក្ខលំបាករបស់ពួកគាត់បានខ្លះផងចុះអរគុណមែនទែនចំពោះសប្បុរសជនទាំងអស់ដែលបានចូលជាថវិការ ស្បៀងអាហារ និងកំលាំងកាយចិត្តនៅក្នុងសកម្មភាពឡើងនេះ សូមជូនពរឲ្យអ្នកទាំងអស់គ្នា និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ រកទទួលទានមានបាន មានតែរឿងល្អៗចូលមកក្នុងជីវិត និងចៀសឆ្ងាយពីជំងឺទាំងឡាយទាំងពួង”។
ជាចុងក្រោយកញ្ញា រចនា រ៉ាវាឌី សំណូមពរឲ្យបងប្អូនទាំងអស់ ត្រូវថែរក្សាអនាម័យ គោរពតាមបទបញ្ជា និងការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលទាំងអស់ ដើម្បីប្រទេសយើងគ្មានជំងឺ កូវីដ១៩៕
អត្ថបទដោយ៖ សុក លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បេសកជនអាមេរិក បានស្នើឲ្យរដ្ឋមន្ត្រីការបរទេសមជ្ឈិមបូព៌ាជួយសម្រុះសម្រួលជាមួយអ៊ីរ៉ង់
បែលហ្ស៊ិកកំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា រុស្ស៊ីជ្រៀតជ្រែកក្នុងយុទ្ធនាការបោះឆ្នោតរបស់ EU
កម្មវិធីដ៏ពេញនិយម TikTok បានបិទជាស្ថាពរនៅព្រឹកថ្ងៃអាទិត្យនេះ នៅសហរដ្ឋអាមេរិក
១០ថ្ងៃដំបូងដើមខែមេសា ម្ចាស់ឆ្នាំទាំង ៤ ក្ដាប់ឱកាសកើបលុយហូរចូលដូចទឹកជំនន់ អាជីពការងារ កាន់តែកាក់កបល្អ
យោបល់ទាំងអស់ (0)