TNAOT News

· 2020-04-13

CDC ចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគជិត៩លានដុល្លារ

#អាជីវកម្ម# #ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា# #ការវិនិយោគ# #សង្គម# #ចុះបញ្ជី#

3283

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់រោងចក្រពីរទីតាំងបន្ថែមទៀតក្នុងខែមេសានេះ ជាមួយទុនវិនិយោគប្រមាណ ៨.៦លាន ដុល្លារ។

ការចុះផ្សាយតាម Facebook ផ្លូវការរបស់ CDC នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំងពីរនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទី១ “CAMBODIAN FG-XN PACKAGING INDUSTRIAL CO., LTD.”គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន ៥១៦កន្លែង។

និងទី២ “NAMPER PACKAGING (CAMBODIA) CO., LTD.” គម្រោង បង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២២កន្លែង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស