TNAOT News
· 2020-04-13
វៀតណាមបញ្ជាឲ្យបុគ្គលិក ផលិតអេក្រង់សាមសុង នៅដាច់ដោយឡែក បន្ទាប់ពីរកឃើញករណី COVID-19
#COVID-19# #សុខភាព# #ប្រទេសវៀតណាម# #ជំងឺ# #Samsung#
6831
អាជ្ញាធរនៅភាគខាងជើងប្រទេសវៀតណាមបានបញ្ជាឲ្យបុគ្គលិកដែលធ្វើការនៅឯក្រុមហ៊ុន Samsung Displayមួយនៅក្នុងប្រទេសនេះ ត្រូវនៅដាច់ដោយឡែកពីគ្នា បន្ទាប់ពីបុគ្គលិកម្នាក់នៅទីនោះ បានធ្វើតេស្តឃើញវិជ្ជមានវីរុស COVID-19 ។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដោយក្រុមកម្លាំងប្រឆាំងវីរុស COVID-19 ប្រចាំខេត្តបាកយ៉ាង (Bac Giang)បានអោយដឹងថា បុគ្គលិកម្នាក់អាយុ២៥ឆ្នាំបម្រើការនៅផ្នែក EQC-SI របស់រោងចក្រផលិតអេក្រង់សាមសុង នៅខេត្តបាក់និញ បានធ្វើតេស្តវិជ្ជមានវីរុស COVID-19 កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ។
ក្រុមហ៊ុន Samsung Samsung Electronics Co Ltd បានបញ្ជាក់អំពីករណីនេះដែរ ប៉ុន្តែបាននិយាយថា ខ្សែសង្វាក់ផលិតកម្មអេក្រង់សាមសុង (Samsung Display) នៅប្រទេសវៀតណាមមិនបានរងផលប៉ះពាល់នោះទេ ។
លោក Nguyen Huong Giang ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Bac Ninh បានប្រាប់ទូរទស្សន៍ VTV របស់រដ្ឋកាលពីថ្ងៃទី១៣ ខែមេសាថា មនុស្សចំនួន ៤៤ នាក់ធ្វើការនៅផ្នែក EQC-SI ត្រូវបានកំណត់ឲ្យផ្តាច់ចេញនៅដោយឡែក ហើយរោងចក្រ និងរថយន្តក្រុងដែលបានប្រើប្រាស់ដឹកបុគ្គលិកទាំងនោះ ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគផងដែរ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung Electronicsនេះ គឺជាក្រុមហ៊ុនវិនិយោគិនបរទេសដ៏ធំបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។ ការនាំចេញរបស់Samsung Electronics ដែលភាគច្រើនជាស្មាតហ្វូននោះ គឺមានប្រហែល១ភាគ៤នៃការនាំចេញសរុបរបស់វៀតណាម ។
ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានអះអាងថា ករណី COVID-19នៅក្នុងប្រទេសនេះ មានសរុប ២៦២នាក់ ហើយមិនមានអ្នកស្លាប់នោះឡើយ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បម្រាមក្នុងហុងស៊ុយសម្រាប់ស្ត្រី ដែលគួរចៀសវាងដាច់ខាត បើមិនចង់ជួបរឿងអាក្រក់
ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កំណត់គោលដៅលើទីក្រុងជាច្រើនទូទាំងអ៊ុយក្រែន
តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
យោបល់ទាំងអស់ (0)