TNAOT News
· 2020-04-13
មហាសង្ក្រាន្តចូលឆ្នាំថ្មីឆ្នាំជូត គ.ស ២០២០ និងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតា
#ចំណេះដឹង# #ចូលឆ្នាំខ្មែរ# #គ្រឿងរណ្តាប់# #អប់រំ និងការងារ# #មហាសង្ក្រាន្ត#
16344
ខាងក្រោមនេះគឺជាគ្រឿងរណ្តាប់ដែលត្រូវរៀបចំសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ហើយយើងឃើញថាវារៈវ័នបត ឆ្នាំនេះរយៈពេល ២ ថ្ងៃទី ១៤ និងទី១៥ ខែមេសា ហើយពិធីបុណ្យចូលឆ្នាំនៅក្នុងឆ្នាំនេះមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា។
រូបតំណាង
មហាសង្ក្រាន្តចូលឆ្នាំថ្មីថ្ងៃទីមួយ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃចន្ទ ៦រោច ខែចេត្រ ថ្ងៃទី១៣ ខែមេសា គ.ស ២០២០ នាវេលាម៉ោង ២០ និង ៤៨ នាទី (ជាថ្ងៃវារៈមហាសង្ក្រាន្ត)។
មហាសង្ក្រាន្តចូលឆ្នាំខ្មែរថ្ងៃទីពីរ នៅថ្ងៃអង្គារ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០២០ ជាវារនៈវ័នបត។
មហាសង្ក្រាន្តចូលឆ្នាំខ្មែរថ្ងៃទីបី នៅថ្ងៃពុធ ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ.ស ២០២០ ជាវារនៈវ័នបត។
មហាសង្ក្រាន្តចូលឆ្នាំខ្មែរថ្ងៃទីបួន នៅថ្ងៃព្រហស្បត៍ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា គ.ស ២០២០ នៅវេលាម៉ោង ១ និង ២៤ នាទី ៣៦ វិនាទី ជាវារៈឡើងស័ក។
ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ បានមកដល់នាពេលយប់នេះ បងប្អូនប្រជាពលរដ្ឋខ្មែរក៏កំពុងតែរៀបចំសម្អាតគេហដ្ឋាន និងគ្រឿងរណ្តាប់ផ្សេងៗដើម្បីទទួលទេវតាឆ្នាំថ្មីសិរីសួស្តីលាភជ័យផងដែរ។
ទេវតាឆ្នាំថ្មីព្រះនាមគោរគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្មគង់នៅចាតុមហារាជិកា ទ្រង់អម្ពរពណ៌លឿងលម្អនៅព្រះការណ៍ដោយផ្កាអង្គារបុស្ស អភរណកែវមុក្តា សោយតេលំគឺប្រេង (ប្រេងដែលមនុស្សអាចបរិភោគជាអាហារបាន) និងទ្រង់គង់លើស្តេចខ្លា។
រូបតំណាង
គ្រឿងរណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស (អាចក្រាលពណ៌ លឿងក៏បានដែរដោយសារទ្រង់អម្ពរពណ៌លឿងលម្អនៅព្រះការណ៍) ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានដូចជា៖
- បាយសី៩ថ្នាក់ មួយគូ, ៧ថ្នាក់មួយគូ, ៥ថ្នាក់មួយគូ, ៣ថ្នាក់មួយគូ
- បាយសីប៉ាឆាមួយគូ
- ស្លាធម៌មួយគូ
- ទឹកអប់មួយគូ
- ទៀន៥ ធូប៥ លាច៥ ផ្កា៥ដាក់លើជើងពាន១គូ
- ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ
- ផ្លែឈើ១១មុខ រៀបដាក់លើជើងពាន ១១គូ
- ដូងឡៅ មួយគូ
-ទឹកស្អាតពីរកែវ
- ទៀនមួយគូ ហើយដុតបំភ្លឺ
រូបតំណាង
កាលណារៀបស្រេចហើយនៅវេលាម៉ោង ២០ និង ៤៨ នាទីដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។ ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមនៅក្នុងព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រខ្មែរ គួរធ្វើត្រឹម ៥ថ្នាក់ ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៍ កូនចេកមួយគូក៏សមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម៣ ឬ៥មុខ ជាការប្រសើរ គឺរៀបទៅតាមលទ្ធភាពរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ។ នៅក្នុងអត្ថបទនេះទាំងមូលគឺមានចំណុចខ្លះបានដកស្រង់ចេញពី សៀវភៅមហាសង្ក្រាន្ត ឆ្នាំជូត ទោស័ក ព.ស ២៥៦៣-គ.ស ២០២០ ផងដែរ៕
ដោយ៖ Seyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តាំងពីចេះស្រឡាញ់មក ស្រឡាញ់ប៉ះតែអ្នកមានម្ចាស់ និងប៉ះតែមនុស្សដែលគេមិនស្រឡាញ់យើងវិញ
យោធាអាមេរិកអះអាងថា ខ្លួនបានកម្ទេចយានដ្រូនរបស់ក្រុមហ៊ួទីនៅលើសមុទ្រក្រហម និងនៅប្រទេសយេម៉ែន
នាវាដឹកជំនួយមនុស្សធម៌ តាមច្រកសមុទ្រថ្មីបានធ្វើដំណើរទៅដល់តំបន់ឆ្នេរហ្កាហ្សាស្រ្ទីប
មេដឹកនាំលោកខាងលិចជាច្រើននាក់ នៅឯព្រលានយន្តហោះក្រុងហូស្ដូម៉ែល (Hostomel) បានសន្យាគាំទ្រអ៊ុយក្រែន
យោបល់ទាំងអស់ (0)