
TNAOT News
· 2020-04-13
ចម្លែកមែន! ស្ត្រីម្នាក់បាត់បង់ជីវិតដោយសារតែអួលបាយ
#បាត់បង់# #សង្គម# #ព័ត៌មានសង្គម# #ចម្លែក# #ស្លាប់#
4809
ពិតជារឿងដែលមិននឹកស្មានដល់មែន ស្ត្រីម្នាក់គ្រាន់តែអួលបាយសោះ ក៏ត្រូវបាត់បង់ជីវិតនៅវេលាម៉ោង ១១និង០០នាទីរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្នុងរោងចក្រកាត់ដេរ មេតថេក ខេមបូឌា ខប លីមីធីត ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
យោងតាមប្រភពអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានពិសាបាយជាធម្មតា លុះមួយសន្ទុះក្រោយមកស្រាប់តែអួលបាយយ៉ាងចម្លែក ក៏ត្រូវបានអ្នកដែលកំពុងហូបបាយជាមួយនាំគ្នាដឹកយកមកពេទ្យដែលប្រចាំការនៅក្នុងរោងចក្រ រួចក៏បញ្ជូនបន្តមកមន្ទីរពេទ្យខេត្តកំពង់ចាម តែជាអកុសលពេលមកដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ជនរងគ្រោះខាងលើមានឈ្មោះ ណៃ រដ្ឋា ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការទទួលទាន ដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម
ប្រភេទអាហារ ដែលអាចជួយកាត់បន្ថយ កូលេស្តេរ៉ូលបាន
រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ត្រូវចូលរួមផ្សព្វផ្សាយនិងការពារឲ្យបានល្អកំឡុងបុណ្យវិសាខបូជា
Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese
យោបល់ទាំងអស់ (0)