- ទេសចរណ៍
- កម្ពុជា
តំណភ្ជាប់មិត្តភាព
កិច្ចសហការពាណិជ្ជកម្ម Litalk TNAOT on FaceBook Harbor Property Knongsrok ច្បាប់រក្សាការសម្ងាត់Copyright © 2020
សហព័ន្ធតេក្វាន់ដូ ITF កម្ពុជាមិនទាន់ច្បាស់ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ — សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាគ្រោងនឹងទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ជាលើកទី២របស់ខ្លួន នៅរាជធានីភ្នំពេញ នាខែតុលា ឆ្នាំ២០២០ ខាងមុខ នេះ ប៉ុន្តែភាពប្រាកដប្រជាដោយមិនទាន់ឆ្លើយតបច្បាស់១០០ភាគរយ និងមិនទាន់ត្រូវបានអះអាងនៅឡើយទេ ដោយសារស្ថានភាពនៃ វិបត្តិជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយនៅឡើយនៅលើពិភពលោក ក៏ដូចជាបណ្តាប្រទេសនានាក្នុងតំបន់។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានថ្លែងថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលគម្រោងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២០ ពេលនេះ កំពុងស្ថិតក្នុងការពិចារណានៅឡើយ ដោយរង់ចាំមើលស្ថានភាពវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ លោកបានបន្ដថា បណ្តាប្រទេសនានាជុំវិញពិភពលោក រួមទាំងកម្ពុជាកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងបានធ្វើឱ្យសកម្មភាពសង្គមការប្រកួតកីឡានានាត្រូវបានលុបចោល ឬពន្យារពេល ខណៈការទទួលធ្វើម្ចាស់ផ្ទះកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះជាលើកទី២នោះ គឺស្ថិតនៅក្នុងការពិចារណានៅឡើយថាតើគួរតែពន្យារពេលសិន ឬក៏បន្តទៀត។
សូមរម្លឹកថា កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ម្តងមកហើយដោយ៧ប្រទេសបានចូលរួម ហើយម្ចាស់ផ្ទះកម្ពុជាធ្លាប់ឈ្នះបានមេដាយមាស៣១គ្រឿង, ប្រាក់១០គ្រឿង និងសំរឹទ្ធិ១១គ្រឿង។ នេះជាភាពជោគជ័យដ៏ធំធេងរបស់ប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលដណ្តើមបានមេដាយ ច្រើនលើសពីការរំពឹងទុក នាពេលនោះ៕
សេចក្តីប្រកាស៖
អត្ថបទនេះដកស្រង់ចេញពីបណ្តាញព័ត៌មានក្នុងស្រុក វាមិនមែនជាគំនិតឬគោលការណ៍របស់ TNAOT APPទេ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សូមជូនជាដំណឹង យើងនឹងលុបចោល។
ការណែនាំពិសេស
ក្រុម Watford នាំយកខ្សែប្រយុទ្ឋម្នាក់របស់ក្រុម Aston Villa
Larva SK 1661 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីវិធីធ្វើទឹកជ្រលក់ស្លឹកតើយដូងខ្ចីញ៉ាំជាមួយចេកអាំងនិងនំបុ័ង
SR Cambodia 8166 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី“លលៃ” ប្រាសាទមួយដែលសង់ស្ទើរតែនៅចំកណ្តាលបារាយណ៍ដ៏ធំមួយ ដែលទាញទឹកពីស្ទឹងរលួស
Wow Cambodian 10363 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មីរឿង ទាសករស្នេហ៍ប្រុសផ្តាច់ការ ភាគទី ១~២ _ ប្រលោមលោក
Novel Readers 5955 អានទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី
មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប